ជនភៀសខ្លួន៣១នាក់ស្លាប់ ពេលព្យាយាមភៀសខ្លួនពីប្រទេសបារាំងទៅកាន់អង់គ្លេស

ចែករំលែក៖

មន្ត្រីបារាំងបានឲ្យដឹង នៅថ្ងៃទី២៤ខែវិច្ឆិកា ថាមានជនភៀសខ្លួន ៣១នាក់ស្លាប់ ពេលទូករបស់ពួកគេលេចនៅតំបន់សមុទ្រជិតកំពង់ផែ Calais ក្នុងពេលព្យាយាមភៀសខ្លួនពីប្រទេសបារាំងទៅកាន់ប្រទេសអង់គ្លេស។ មន្ត្រីបារាំងបានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាន ឧទ្ធម្ភាគចក្រនិងក្រុមជួយសង្គ្រោះបានទៅកាន់កន្លែងកើតហេតុ ហើយបានជួយស្រង់មនុស្សជាច្រើនលើកពីលើកទឹក ក៏ដូចជាសាកសព។ ប៉ូលិសបារាំងបានបញ្ជាក់ថា មានមនុស្ស ៥០នាក់ជិះទូកភឿសខ្លួន ពីតំបន់ Dunkirk ភាគខាងកើតកំពុងផែ Calais ទៅកាន់អង់គ្លេស។ ប្រធានាធិបតីបារាំងលោកម៉ាក្រុង ក៏បានប្រកាសថា នឹងស្វែងរកអ្នកដែលទទួលខុសត្រូវចំពោះហេតុការខាងលើ ។ លោកម៉ាក្រុងប្រកាសថា នឹងមិនទុកឲ្យច្រកសមុទ្រ Manche ក្លាយទៅជា «ទីបញ្ចុះសព»នៃជនភៀសខ្លួនឡើយ។ សោដនាកម្មនេះ បានបណ្តាលឱ្យមានចំនួនអ្នកស្លាប់ខ្ពស់បំផុត ចាប់តាំងពីឆ្នាំ២០១៨ នៅពេលដែលជនអន្តោប្រវេសន៍បានចាប់ផ្តើម ប្រើប្រាស់ទូកធំៗរបស់ពួកគេ ដើម្បីធ្វើដំណើរតាមផ្លូវទឹក។ វាកើតឡើងនៅពេលដែលភាពតានតឹង បានកើនឡើងរវាងទីក្រុងឡុងដ៍ និងប៉ារីស ជុំវិញបញ្ហាចរាចរណ៍តាមផ្លូវទឹក និងច្បាប់នេសាទជាដើម។ បើតាមអាជ្ញាធរបារាំង មនុស្សយ៉ាងហោចណាស់ ៣១,៥០០នាក់ បានព្យាយាមចាកចេញពីប្រទេសបារាំង ទៅកាន់ចក្រភពអង់គ្លេស ចាប់តាំងពីដើមឆ្នាំ ២០២១ មកម្ល៉េះ ហើយមនុស្ស ៧,៨០០នាក់ ត្រូវបានជួយសង្គ្រោះនៅឯសមុទ្រ ក្រោយការធ្វើដំណើររបស់ពួកគេជួបគ្រោះថ្នាក់ ហើយតួលេខបានកើនឡើងទ្វេដង គិតចាប់តាំងពីខែសីហា៕ដោយ៖សាធី

...

រូបថត៖AFP.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print