លោកឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ផ្តល់ រង្វាន់​លេីកទឹកចិត្ត​ជូនសមត្ថកិច្ច​ដែលរកឃើញមុខឃាត​ក​រំលោភ​សេពសន្ថវៈ​ហេីយសម្លាប់យុវតី​សិស្សសាលា

ចែករំលែក៖

ខេត្តកំពង់ចាម​ ៖​ ដេីម្បី​លេីកទឹកចិត្ត​ដល់​ កម្លាំង​សមត្ថកិច្ច​ថ្នាក់​ក្រោម​ដែលខិតខំ​ ស្រាវជ្រាវ​រកឃេីញអត្ត​សញ្ញាណឃាតកដែលចាប់ក្មេងស្រីសិស្សសាលា​ រំលោភ​សេពសន្ថវៈ​ក្នុង​ចម្ការពោតហេីយ​សម្លាប់ចោល​ យក​មកផ្តន្ទាទោសតាម​ច្បាប់​ ។ នៅព្រឹក​ថ្ងៃទី​២៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​នេះ​ លោកឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បាននាំ​យកអំណោយដ៏ថ្លៃថ្លារបស់​លោក​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ មានថវិកា​និងគ្រឿងឧបភោគ​បរិភោគ​មួយចំនួន​ទៅឧបត្ថម្ភ​ដល់កម្លាំង​ជំនាញផែនការងារនគរបាល​ព្រហ្មទណ្ឌ​ ។
ជួបជាមួយ​កម្លាំង​សមត្ថកិច្ច​មុនពេលប្រគល់អំណោយ​ លោកឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ បានមានប្រសាសន៍ថា​ នេះជាការ​លេីកទឹកចិត្តដល់កម្លាំងយេីងដែលបានខិតខំ​បើកកិច្ចប្រតិបត្តិការស្រាវ​ជ្រាវរកមុខសញ្ញាដែលបានគេចខ្លួន ក្នុងករណី(រំលោភសម្លាប់) ដែលប្រព្រឹត្តនៅចំណុចចម្ការពោត ក្នុងភូមិ១១ ឃុំចម្ការអណ្តូង ស្រុកចម្ការលើ ខេត្តកំពង់ចាម រហូតឈានដល់ការឃាត់ខ្លួនជន​សង្ស័យមានឈ្មោះ ម៉ាប់ កំសត់​ ហៅអាលាន ភេទប្រុស អាយុ១៦ឆ្នាំនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៤:១៥នាទីរសៀល នៅចំណុចក្នុងព្រៃចម្ការក្រោយវត្តមណ្ឌលវិបស្សនា ភូមិប៉ាង ឃុំជនាង ស្រុកតាំងគោក ខេត្តកំពង់ធំ យកមក​ផ្តន្ទាទោសតាមច្បាប់​ ។

អំណោយដែលយកទៅចែកជូនរួមមាន​៖​ ថវិកា​ចំនួន​៨០ម៉ឺន​រៀល​,​ អង្ករ​១បេ,​ មី២​កេស,ម៉ាស់៤ប្រអប់,​ ទឹកក្រូច២កេស​ និងទឹកសុទ្ធ២កេស​ សរុប​ជា​ថវិកា​១,១៦៨,០០០រៀល ។

សូមបញ្ជាក់ថា យុវតី ឌឹម អេងជូ ជាកូន​កំព្រាឪពុក រស់នៅជាមួយជីដូនជរា និងប្អូនស្រីម្នាក់ទៀត អាយុ១៤ឆ្នាំ ជាសិស្សកំពុងរៀនថ្នាក់ទី៧ ខណៈដែលម្តាយទៅធ្វើការនៅប្រទេសថៃ បច្ចុប្បន្នកំពុងធ្វើចត្តាឡីស័ក នៅខេត្តបន្ទាយមានជ័យ ៕

...

ដោយ៖  វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print