(សៀមរាប) ៖ ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ពិធីបេីកវគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រឆាំងភេរវកម្ម របស់កងពលធំអន្តរាគមន៍លេខ២ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២។
តាមរបាយការណ៍បានឲ្យដឹងថា៖ វគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រឆាំងភេរវកម្ម របស់កងពលធំអន្តរាគមន៍លេខ២ ចំនួន ០១ វគ្គ មានសិក្ខាកាមហ្វឹកហ្វឺន ១១៦ នាក់ និងយោធាចារ្យ ១០ នាក់ សរុបក្នុងវគ្គសិក្សា ១២៦ នាក់ សិក្សារយៈពេល ៧៣ ថ្ងៃ ដោយចាប់ផ្ដើមហ្វឹកហាត់ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ។
ឧត្តមសេនីយ៍ឯក កែវ ធី បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ពពីសំណាក់លោកអគ្គមេបញ្ជាការរងនៃកងយោធពលខេមរ ភូមិន្ទមេបញ្ជាការកងទ័ពជើងគោក ដែលតែងតែយកចិត្តទុកដាក់ដល់សិក្ខាកាមវគ្គបំប៉នគ្រប់មុខជំនាញ។លោកមេបញ្ជាការ ក៏បានសំដែងការកោតសរសើរ និងវាយ តម្លៃខ្ពស់ ដល់វរសេនាតូចស៊ើបការណ៍ ដែលបានខិតខំប្រឹងប្រែងហ្វឹកហ្វឺនបំប៉នជំនាញដល់សិក្ខាកាម ព្រមទាំងធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធ និងបណ្ដុះ បណ្ដាលធនធានមនុស្ស បានច្រើនវគ្គក្នុងពេលកន្លងមក។
ឧត្តមសេនីយ៍ឯក កែវ ធី បានមានប្រសាសន៍បញ្ជាក់ថា៖ រាល់ការហ្វឹកហ្វឺនបំប៉នមុខជំនាញទាំងអស់គឺសុទ្ធតែមានសារៈសំខាន់សម្រាប់គោលដៅតែមួយគត់ គឺបម្រើដល់កិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងការពារសន្តិសុខជូនប្រជាពលរដ្ឋ។ លោកបន្តថា៖ ក្នុងពេលដែលប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើន មានស្ថិរភាព និងមានសុខសន្តិភាព កងទ័ពបានដើរតួសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការរក្សាសន្តិសុខសង្គម ដែលបញ្ហានេះ គឺទាមទារឲ្យកងកំលាំង មានចំណេះដឹង លើផ្នែកយុទ្ធសាស្រ្ត និងមានការហ្វឹកហ្វឺននៅលើជំនាញឥតឈប់ឈរ។
ឧត្តមសេនីយ៍ឯក កែវ ធី ក៏បានផ្តាំផ្ញើដល់កម្មសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុក្ខចដាក់ខិតខំរៀនសូត្រ គ្រប់មុខជំនាញ ដើម្បីបង្កើនចំណេះដឹង អោយមានភាពស្ទាត់ ជំនាញ ដើម្បីចេញទៅបំពេញភារកិច្ចជូនជាតិមាតុភូមិអោយសំរេចបានលទ្ធ ផលល្អនិងប្ដេជ្ញារួមគ្នាប្រយុទ្ធប្រឆាំងដើម្បីបញ្ចប់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍ និងអនុវត្តនូវវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោឲ្យបានដាច់ខាត៕