មេបញ្ជាការ​វរសេនាតូចថ្មើរជើងលេខ៥១៣​ ខិតខំអនុវត្ត​ និងព​ង្រឹងអង្គភាពចំណុះលើការងារបង្កបង្កើនផល-ចិញ្ចឹម​សត្វ​

ចែករំលែក៖

បន្ទាយមានជ័យ៖ថ្ងៃព្រហស្បតិ៍ ៦រោច​ ខែកក្តិក ឆ្នាំ​ឆ្លូវ​ ព.ស​ ២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​​ ឆ្នាំ​២០២១​ វរសេនីយ៍ត្រី​ គង់​ សារ៉ុម​ មេបញ្ជាការ​វរសេនាតូចថ្មេីរជេីងលេខ​៥១៣ បានខិតខំអនុវត្តបន្ត និង​ ជម្រុញដល់អង្គភាពចំណុះអោយយកចិត្តទុកដាក់ទៅលេីការងារបង្កបង្កេីនផល-ចិញ្ចឹម​សត្វ​បន្ថែមទៀត​ ព្រោះជាពេលវេលាដែលអាកាសធាតុចាប់ផ្តេីមត្រជាក់អាចធ្វេីអោយបន្លែលូតលាស់បានល្អលឿន​ ដេីម្បីធានាបាន​នូវការផ្គត់ផ្គង់ចូលផ្ទះបាយសមូហភាព​ និង តម្រូវការលក់លេីទីផ្សារ​។​

សូមបញ្ជាក់ថា​​ ការងារបង្កេីនផល-ចិញ្ចឹមសត្វ​ គឺជាការងារមួយក្នុងការពង្រឹងអង្គភាពរឹងមាំលេីគ្រប់វិស័យក៏ដូចជាការងារប្រឡងប្រណាំងសំរាប់អោយនាយ-ពលទាហាននៅតាមអង្គភាពខិតខំអនុវត្តដេីម្បីធានាលេីការផ្គត់ផ្គង់កំរិតជីវភាពរស់នៅប្រចាំថ្ងៃរបស់យោធិន​ គ្រួសារ​យោធិន នៅអង្គភាពផងដែរ៕ ដោយ៖សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print