ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៏គួរអោយរន្ធត់ រវាងរថយន្ត
TOYOTA ព្រូស បុកគូថរថយន្ត(Ford RANGER ) ដែលអ្នកបើកបរ
ជាលោកអភិបាលស្រុករំដួល ហើយ ម៉ូតូមួយគ្រឿងទៀត បើកល្បឿនលឿនបុកបន្ថែមពីក្រោយយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះ របួសធ្ងន់ស្រាល៣នាក់ នៅផ្លូវបំបែកជាបួនផ្អើលអ្នកភូមិទាំងយប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង៥០នាទីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅត្រង់ចំណុចផ្លូវបំបែកជាបួន នៃកំណាត់ផ្លូវលេខ១០៧ និងផ្លូវលេខ២០៨ ស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
សមត្ថកិចច្ចនគរបាលចបានឲ្យដឹងថា
អ្នកបើកបររថយន្តម៉ាកព្រូស ដែលរងរបួសធ្ងន់ឈ្មោះ មាស ខេមរា អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិរាមសេនា ឃុំដូង ស្រុករមាសហែក ។
ចំណែកអ្នកជិះម៉ូតូដែលរងរបួសធ្ងន់មានឈ្មោះ ភាព មុខរបរ លក់ដូរ រស់នៅភូមិក្បាលស្ពាន សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង ។
ចំណែកអ្នកបើកបររថយន្ត ម៉ា(កFord RANGER
ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២BH-៩១៩២ត្រូវបានស្គាល់ឈ្មោះលោក សុខា រ៉ាម អភិបាលស្រុករំដួល របួសស្រាល ត្រូវបានអ្នកជិតខាង ដឹកទៅមន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីព្យាបាល។
អ្នកភូមិបានអោយដឹងថាមុនកើតហេតុ
គេឃើញមានរថយន្ត ១គ្រឿងម៉ាកហ្វត (Ford RANGER ) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH-9192 បើកបរពីទិសខាងលិច មកទិសខាងកើត លុះមកដល់ចំណុចកើហេតុខាងលើ ក៏មានរថយន្ត ១គ្រឿងទៀត ម៉ាក TOYOTA ព្រូស ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 2A-5559 បើកបរពីទិសខាងជើង ទៅទិសខាងត្បូងយ៉ាងលឿន ក៏បុកជាមួយរថយន្តហ្វតពេញទំហឹង លាន់ដូចរន្ទះ (ចំទ្វារថយន្តហ្វតខាងមុខ) ខណៈនោះ ក៏មានបុរសម្នាក់បើកម៉ូតូ ១គ្រឿងម៉ាក យ៉ាម៉ាហា សាលួត (ផលិតនៅប្រទេសវៀតណាម) ធ្វើដំណើរពីទិសខាងលិច មកកើត ក្នុងល្បឿនលឿន មកបុកចំទទឹង រថយន្តព្រូស ពេញទំហឹង បណ្តាលឲ្យដាច់ម៉ូតូជាពីរ ហើយអ្នកបើកម៉ូតូ បោកខ្ទប់ទៅនឹងរថយន្ត រងរបួសក្បាល និងបាក់ដៃខាងឆ្វេង សន្លប់ស្តូកស្តឹង។
ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់ និងហៅរថយន្តសាមុយ ដឹកអ្ន ករងរបួស ទៅកាន់មន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីសង្គ្រោះជីវិតផងដែរ៕
ដោយ៖ យឹម សុថាន