កម្លាំងសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ចុះប្រតិបត្តិការបង្ក្រាបចាប់មេខ្លោងគ្រឿងញៀន ឃាត់ខ្លួនបាន៣នាក់

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងតិចមនុស្ស៣នាក់ជាជនសង្ស័យមេខ្លោងជួញដូរគ្រឿងញៀនដ៏ធំ ត្រូវបានសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ឃាត់ខ្លួនកន្លែង២ទីតាំងផ្សេងគ្នានាយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ និងព្រឹកថ្ងៃទី៩មេសានេះ។

សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន វុទ្ធី អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យមុនដំបូងនៅចំណុចផ្លូវជាតិលេខ៨A ទុលមុខហាងលក់នំប៉័ងយីហោភ្នំពេញ បានចំនួន២នាក់កាលពីវេលាម៉ោង៨យប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ ជាមួយនិងការចាប់យកវត្ថុតាងមានជាគ្រឿងញៀនជាងមួយគីឡូក្រាម។

ដោយការស៊ើបអង្កេតនិងក្តោបមុខសញ្ញា លោកឧត្តមសេនីយ៍ទោ សាន វុទ្ធី បានដឹកនាំកម្លាំង ជាមួយនិងការសម្របសម្រួលពីតំណាងអយ្យការ ឈានដល់ចុះឆែកឆេរទីតាំងសិប្បកម្មកែច្នៃឈើមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវ៣៦៦ ភូមិ-សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ឃាត់ខ្លួនមេខ្លោងបានម្នាក់ទៀតឈ្មោះ ហៀង ជាមួយនិងរត្ថុតាំងគ្រឿងញៀនចំនួន២សុង ស្មើនិង២០កញ្ចប់ ឬ២០០០គ្រាប់។

ជនសង្ស័យទី១មានឈ្មោះ ពៅ ទី២ឈ្មោះគៀត អ្នកទាំង២ចាប់នៅទឹកដីខណ្ឌជ្រោចង្វា និងម្នាក់ទៀតជាមេខ្លោងចុងក្រោយចាប់បាននៅទឹកដីខណ្ឌសែនសុខ៕

20160408200446

20160408200442 (1)

20160408200450

20160408200507

ដោយ៖ តុង សីហា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print