ផឹកស្រាស្រវឹងជាប្រចាំ ខ្យល់គរស្លាប់ក្នុងចម្ការអ្នកភូមិគ្មានសាច់ញាតិដឹង

ចែករំលែក៖

ខេត្ត កោះកុង ៖ មានការភ្ញាក់ផ្អើលមួយដោយប្រជាពលរដ្ឋ បាន ប្រទះ ឃើញ សាកសព មមនុស្សប្រុសម្នាក់នៅ ចំណុច ព្រែក ក្រូច ភូមិ ចំការលើ ឃុំ ថ្ម ស ស្រុកបូទុមសាគរ ខេត្តកោះកុនា វេលា ម៉ោង៧ព្រឹកថ្ងៃទី ២៧ ខែវិចិ្ឆកា ឆ្នាំ ២០២១ នៅ តាម ផ្លូវ ចូលព្រៃចម្ការអ្នកភូមិ។

តាម របាយការណ៍ នគរបាលព្រហ្មទណ្ឌស្រុកបុទុមសាគរ បានឲ្យដឹងថា សាកសពនេះត្រូវបានគេស្គាល់ឈ្មោះ សុខ ផុន ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មាន ទីលំនៅ ភូមិតាអុក ឃុំអណ្ដូងទឹក ស្រុកបូទុម សាគរ ខេត្តកោះកុង ។
ក្នុងករណីនេះបើ តាម ការ អះអាង របស់ កូនប្រុស ស្រី និង ចៅ ឈ្មោះ តឹង សីហា ដែលបាន ប្រទះ ឃើញ សាកសព មុនគេ បាន បំភ្លឺ ប្រាប់សមត្ថកិច្ចថា នាពេល កន្លង មក ជន រជនគ្រោះបាន ផឹកស្រា ជា ប្រចាំ មិន ហូប បាយ និងជា រឿយៗពេលទៅ ណា មក ណា គ្មាន ដំណឹង ប្រាប់ក្រុមគ្រួសារទេ ។ ជាមួយនេះគាត់ ក៏មិនដែលមានគំនុំ ជាមួយ អ្នក ណា នៅក្នុង ស្រុកភូមិ ទេ មាន តែ អ្នក ភូមិ ជួយ យកអាសារ និងឧបត្ថម្ភគាត់ ជាហូរហែ។ លទើបតែពីរថ្ងៃមិនមិនឃើញគាត់វិលត្រឡប់មកផ្ទះវិញ ក៏នាំគ្នាដើររកស្រាប់តែឃើញគាត់ក្លាយជាសពនៅក្នុងចម្ការអ្នកភូមិហើយនាំគ្នាភ្ញាក់ផ្អើលតែម្តង។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយ ទទួល បាន ព័ត៌ មាន ពី សាច់ញាតិ ក្នុងករណីនេះភ្លាម កម្លាំង ជំនាញ ព្រហ្មទណ្ឌ និង កម្លាំង ប៉ុស្តិ៍ នគរបាលរដ្ឋបាល នៃ អធិការដ្ឋាន ស្រុក បូ ទុម សាគរ បាន សហការ ជាមួយ – អាជ្ញាធរ ភូមិ – ឃុំចុះ ពិនិត្យ សា កសព ហើយ លោកគ្រូ ពេទ្យ បាន បញ្ជក់ ថា ជន រង គ្រគ្រស្លាប់ ដោយសារ ខខ្យល់គរ។
ក្រោយ ពី ពិនិត្យ សពរួច សមត្ថកិច្ចជំនាញបាន ប្រគល់ សាកសពជូនក្រុម គ្រួសារ យកទៅធ្វើបុណ្យ តាម ប្រពៃណី ៕
ដោយ÷ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print