មន្ត្រីជំនាញ​ រកឃេីញសារធាតុបូរ៉ាក់នៅលេីងៀតបបែល,ពពុះសណ្ដែក​ និងទំនិញខូចគុណភាពប្រមាណ ៥០គីឡូក្រាម

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បេី​យោង​តាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ​បានឱ្យដឹងថា​ មន្ត្រីក.ប.ប. ខេត្តកំពង់ស្ពឺ​ បានចុះត្រួតពិនិត្យទំនិញនៅផ្សារឧត្តុង្គ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដេីម្បីទប់ស្កាត់ការចរាចរណ៍នូវទំនិញពុំអនុលោមដែលនាំឱ្យប៉ះពាល់សុខភាពបងប្អូនប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។

ក្នុងប្រតិបត្តិការនេះផងដែរ មន្ត្រីជំនាញបានរកឃេីញសារធាតុបូរ៉ាក់ដែលមានលេីងៀតបបែល និងពពុះសណ្ដែក ក៏ដូចជាទំនិញហួសកាលបរិច្ឆេទប្រេីប្រាស់ សរុបចំនួន៥០.៦០គីឡូក្រាម។ ក្រោយពីបានរកឃេីញ មន្ត្រីបានដកហូតទំនិញទាំងនោះមករក្សាទុកនិងធ្វេីការពិន័យអន្តរការណ៍លេីម្ចាស់ទំនិញព្រមជាមួយគ្នានោះផងដែរ។

ជាមួយគ្នានោះផងដែរមន្ត្រីក.ប.ប. បានផ្សព្វផ្សាយពីផលប៉ះពាល់នៃសារធាតុអាប៉េស្តុស និងបានចែកខិត្តបណ្ណអប់រំស្ដីពីសារធាតុហាមឃាត់អាបេស្តុសជូនដល់សាធារណជនផងដែរ។

ជាមួយគ្នានេះ​ ស្ថិតក្នុងស្រុកកែវសីម៉ា នៅថ្ងៃដដែល​នេះ មន្ត្រីស៊ើបអង្កេតនៃសាខា ក.ប.ប. ខេត្តមណ្ឌលគិរី បានបន្តត្រួតពិនិត្យតាមបណ្តាស្ថានីយ​ និងដេប៉ូលក់ប្រេងឥន្ទនៈ ក៏ដូចជាបញ្រ្ជាបការយល់ដឹងដល់ធុរជនឱ្យ ប្រកបអាជីវកម្មដោយសុចរិត និងស្មោះត្រង់ សរុបបានចំនួន ០៥ទីតាំង។

តាមលទ្ធផលត្រួតពិនិត្យជាក់ស្តែង មន្ត្រីជំនាញ​ បានរកឃើញ ០២ដេប៉ូប្រេងឥន្ធនៈ ប្រកបអាជីវកម្មមិនមានអនុលោមភាពទៅតាមបទប្បញ្ញត្តិ និងបានចាត់វិធានការពិន័យអន្តរការណ៍ភ្លាមនៅនឹងកន្លែង៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print