វីរុសកូវីដ-១៩ បំប្លែងថ្មី Omicron ឆ្លងរាលដាលដល់ប្រទេសអូស្ត្រាលី

ចែករំលែក៖

មន្ត្រីរដ្ឋ New South Wales បានប្រកាសថា មានពលរដ្ឋ២រូបបានឆ្លងកូវីដ-១៩ បំប្លែងថ្មី Omicron ដោយបានរកឃើញនៅក្នុងរដ្ឋនេះកាលពីថ្ងៃទី ២៧ខែវិច្ឆិកា ។ អ្នកឆ្លងទាំងពីរនាក់គឺបានចាក់វ៉ាក់សាំងរួចរាល់ ហើយចេញអាការៈទៀតផង។ អ្នកជំងឺទាំងពីរនាក់ធ្វើដំណើរតាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways មកពីប្រទេសអាហ្វ្រិកខាងត្បូងទៅកាន់ទីក្រុងស៊ីដនី។
ជាមួយគ្នានេះដែរអ្នកដំណើរ១២នាក់ទៀតមកពីទ្វីបអាហ្វ្រិកតាមជើងហោះហើរខាងលើ ត្រូវបានធ្វើតេស្ត ហើយលទ្ធផលអវិជ្ជមាន ។
កន្លងមកថ្មីៗអូស្ត្រាលីបានបិទព្រំដែនជាមួយ៩ប្រទេសមកពីទ្វីបអាហ្វ្រិក ដើម្បីទប់ស្កាត់ការឆ្លងវីរុសបំប្លែងថ្មីOmicron ។
នៅថ្ងៃទី២៧ខែវិច្ឆិកា ប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុប ក្នុងនោះមានបែលហ្ស៊ិក អង់គ្លេស អាល្លឺម៉ង់ អុីតាលី សាធារណរដ្ឋឆេក បានរកឃើញករណីវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី Omicron ។
អង្គការសុខភាពពិភពលោកWHO បានប្រកាសដាក់វីរុសបំប្លែងថ្មី Omicron ថាជាវីរុសដែលគួរឲ្យបារម្ភ មានសមត្ថភាពឆ្លងរាលដាលខ្ពស់ ៕ ដោយសាធី


រូបថត៖lrish time.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print