ក្រុមហ៊ុនក្នុងស្រុកនិងក្រុមហ៊ុនហូឡង់បោះទុង១២,៥​លានដុល្លារ វិនិយោគលើអគ្គិសនីសូឡា

ចែករំលែក៖

ភ្នំពេញ៖ ក្រុមហ៊ុនSKY LAND សហការជាមួយក្រុមហ៊ុនKAMWORKSដែលមានមូលដ្ឋាននៅប្រទេសហូឡង់បានបោះទុនវិនិយោគចំនួន១២,៥លានដុល្លារអាមេរិក ដើម្បីចែកចាយអគ្គិសនីសូឡាប្រើពន្លឺព្រះអាទិត្យនៅតំបន់សេដ្ឋកិច្ចពិសេសវិហារសួគ៌នៃគម្រោង7NG។ គម្រោងនេះត្រូវបានគេលើកឡើងថា​នឹងជួយលើកកម្ពស់បរិស្ថាន ពិសេសការកាត់បន្ថយការបំពុលបរិស្ថាន ការសន្សំសំច្ចៃលើកការប្រើប្រាស់ឥន្ធនៈ និងទទួលបានអគ្គិសនីប្រើប្រាស់ក្នុងតម្លៃមួយទាប។

ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងពិធីចុះហត្ថលេខារួមគ្នាកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ នៅក្នុងបរិវេណភោជនីយដ្ឋានJet,s Star ក្រោមវត្តមានតំណាងក្រុមហ៊ុន ដៃគូពាក់ព័ន្ធជាច្រើនទៀតចូលរួម។

លោកស្រី ចាន់ ថន អគ្គនាយកក្រុមហ៊ុនSKY LAND ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន7NG បានថ្លែងប្រាប់ក្រុមអ្នកកាសែតកាលពីល្ងាចថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦បន្ទាប់ពីចុះអនុស្សរណៈសហការគ្នាជាមួយក្រុមហ៊ុនKAMWORKSថាគម្រោងនេះនឹងចាប់ផ្តើមអនុវត្តន៍ចាប់ពីចុះហត្ថលេខានេះតទៅនិងគ្រោងចំណាយរយៈពេល២ឆ្នាំសម្រាប់អភិវឌ្ឍន៍គម្រោងទាញយកអគ្គិសនីពីពន្លឺព្រះអាទិត្យដែលមានកម្លាំង៥មេហ្កាវ៉ាត់ សម្រាប់ចែកចាយនៅតំបន់SKYLANDនាតំបន់7NG ដែលបាននិងកំពុងអភិវឌ្ឍន៍ជាទីក្រុងរណបនាតំបន់វិហារសួគ៌ក្នុងស្រុកខ្សាច់កណ្តាលខេត្តកណ្តាល។ លោកបន្តថាដោយសារកម្ពុជាមានតម្រូវការអគ្គិសនីច្រើននិងការអភិវឌ្ឍន៍នៅប្រទេសកម្ពុជាមានការរីកចម្រើនខ្លាំងទើបក្រុមហ៊ុនSKYLANDបានទាក់ទាញក្រុមហ៊ុនKAMWORKS ដើម្បីផលិតអគ្គិសនីប្រើប្រាស់ពន្លឺព្រះអាទិត្យដែលគម្រោងនេះជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាននិងមានតម្លៃទាបជាងចន្លោះពី១០ទៅ១៥ភាគរយបើធៀបជាមួយអគ្គិសនីដែលផលិតដោយម៉ាស៊ីន។ លោកបន្តថាគម្រោងនេះនឹងផ្តល់ដល់ប្រជាពលរដ្ឋរោងចក្រកាត់ដេរ និងងាយស្រួលក្នុងការទាក់ទាញអ្នកវិនិយោគបន្ថែមទៀតមកវិនិយោគនៅតំបន់7NG។

គម្រោងនេះចាប់ផ្តើមជាមួយកម្លាំង៥មេហ្កាវ៉ាត់សម្រាប់ជំហ៊ានដំបូងនិងជំហ៊ានបន្ទាប់មានទំហំពី៧ទៅ៨មេហ្កាវ៉ាត់បន្ថែមទៀតអាស្រ័យលើតម្រូវការជាក់ស្តែង។

លោកយ៉ារុនវ៉ីសស្កេលីង ប្រធាននិងស្ថាបនិកក្រុមហ៊ុនKAMWORKSបានថ្លែងថាកម្ពុជាគឺជាប្រទេសសម្បូរធនធានធម្មជាតិដោយមានទន្លេមេគង្គប៉ុន្តែកម្ពុជាមានទន្លេមេគង្គមួយបន្ថែមទៀតគឺពន្លឺព្រះអាទិត្យដែលអាចទាញយកមកប្រើប្រាស់ជាអគ្គិសនីដែលមានតំលៃថោកជាងថាមពលដែលទាញយកចេញពីវារីអគ្គិសនីទៅទៀត។ នេះជាថាមពលសូឡាដែលយើងអាចទាញយកមកប្រើប្រាស់ដោយមិនធ្វើឲ្យប៉ះពាល់ដល់បរិស្ថាននោះទេហើយប្រសិនជាយើងអាចធ្វើការវិនិយោគជាចំការសូឡានឹងអាចធ្វើឲ្យតំលៃអគ្គិសនីដែលទាញចេញពីសូឡាពន្លឺព្រះអាទិត្យនេះមានតំលៃទាប។

លោកបន្តថាក្រុមហ៊ុនKAMWORKS បានមកធ្វើការវិនិយោគនៅកម្ពុជាជាង១០ឆ្នាំមកហើយ ដោយយើងមានមូលដ្ឋាននៅប្រទេសហូឡង់ និងមានធនធានមនុស្សជាអ្នកជំនាញផ្នែកនេះចំនួនជាង៤០នាក់ និងមានអ្នកជំនាញទាញអគ្គិសនីតាមរយៈប្រព័ន្ធសូឡាជាង១០នាក់ដែលធ្វើឲ្យក្រុមហ៊ុនKAMWORKS ក្លាយជាក្រុមហ៊ុនជំនាញផលិតអគ្គិសនីពីសូឡាធំជាងគេនៅកម្ពុជា។ លោកបន្តថាសម្ភារៈបរិក្ខាដែលត្រូវយកមកដំឡើងនៅតំបន់7NGជាផលិតផលនាំមកពីហូឡង់ និងប្រទេសអាល្លឺម៉ង់ដែលមានគុណភាពខ្ពស់និងធានាការប្រើប្រាស់បានរយៈពេលយូរ៕

IMG_0773

IMG_0791

IMG_0784

IMG_0782

IMG_0776

ដោយ៖ វឌ្ឍនា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print