ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់តំបន់ប្រតិបត្តិការសឹករងកណ្តាល បានអញ្ជើញចែកអាវរងា ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន ទាំងអស់នៅក្រោមឱវាទ។
នៅក្នុងឱកាសសំណេះសំណាលនេះដែរ លោកមេបញ្ជាការ មានប្រសាសន៍លើក ឡើងថា ជារៀងរាល់ឆ្នាំកងកម្លាំងតែងតែទទួលបានអំណោយ ឧបត្ថម្ភនូវអាវភ្លៀងបានមុនរដូវភ្លៀង និងផ្តល់អាវរងា មុនរដូវរងាមកដល់ ដែលនេះគឺជាការគិតគូរដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្ថី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះសុខទុក្ខកងកម្លាំងរបស់ នៅគ្រប់ពេលវេលាទាំងអស់។
ក្នុងនាមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងក្នុងនាម នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ សូមប្តេជ្ញារួមគ្នាចូលរួមទប់ស្កាត់ និងបញ្ចប់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងអនុវត្តវិធានការ ៣ការពារ ៣កុំ របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានជាដាច់ខាត។
ជាចុងក្រោយ នាយទាហាន នាយ ទាហានរង ពលទាហាន ទាំងអស់ របស់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល សូមគោរពថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំបផុត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែលជានិច្ចកាលតែងតែគិតគួរ យកចិត្តទុកដាក់សុខទុក្ខរបស់កងទ័ព នៅគ្រប់ពេលវេលា និងបានគោរពជូនពរ មានសុខភាពល្អ ទទួលជោគជ័យនៅក្នុងភារកិច្ចការងារ ដើម្បីបន្តដឹកនាំជាតិមាតុភូមិទទួលបានសុខសន្តិភាពតរៀងរហូតទៅ៕
ដោយ៖ សូរិយា