កីឡាករបាល់ទាត់១៣រូបនៅក្នុងប្រទេសព័រទុយហ្គាល់ឆ្លងកូវីដ-១៩ បំប្លែងថ្មីOmicron

ចែករំលែក៖

កូវីដ-១៩ បំបែ្លងថ្មី Omicron បានឆ្លងរាលដាលដល់តំបន់ជាច្រើនជុំវិញពិភពលោក ហើយប្រទេសព័រទុយហ្គាល់ គឺជាប្រទេសដែលទើបតែរកឃើញវីរុសបំប្លែងថ្មីលើកដំបូងនៅថ្ងៃទី២៩ ខែវិច្ឆិកា។ តាមសារព័ត៌មានCNN អ្នកឆ្លងកូវីដ-១៩ នៅក្នុងប្រទេសព័រទុយហ្គាល់ប្រភេទវីរុសបំប្លែងថ្មី Omicron គឺជាកីឡាករបាល់ទាត់មកពីក្លឹប SAD Belenenses ស្ថិតនៅទីក្រុងLisbon ។ មន្ត្រីសុខាភិបាលប្រទេសព័រទុយហ្គាល់បានលើកឡើងថា មានកីឡាកររបស់ក្លិប SAD Belenenses ទើបតែមកពីអាហ្វ្រិកខាងត្បូង។ ក្រៅពីកីឡាករ ក៏មានករណីឆ្លងកូវីដ -១៩ បំប្លែងថ្មី Omicron គឺជាអ្នកដំណើរតាមជើងហោះហើរមកពីប្រទេស Mozambique។ ក្នុងថ្ងៃជាមួយគ្នានេះដែរ ប្រទេសស្កុតឡែន ក៏បានប្រកាសថាបានរកឃើញករណីវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី Omicronចំនួន៦នាក់ជាលើកដំបូង ។ កាលពីថ្ងៃទី ២៨ខែវិច្ឆិកា ប្រទេសអង់គ្លេស អៀរឡង់ខាងជើង ក៏បានប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ បំប្លែងថ្មីជាលើកដំបូងផងដែរ។ កន្លងមកអង្គការសុខភាពពិភពលោកក៏បានព្រមានថា វីរុសបំប្លែងថ្មីOmicronអាចនឹងឆ្លងរាលដាលនៅជុំវិញពិភពលោកយ៉ាងឆាប់រហ័ស ដែលជារឿងមួយគួរឲ្យបារម្ភ ។ ជាមួយគ្នានេះអង្គការសុខភាពពិភពលោកក៏បានអំពាវនាវដល់បណ្តាប្រទេសបង្កើនការចាក់វ៉ាក់សាំងជូនពលរដ្ឋ ក៏ដូចជាបង្កើនវិធានការការពារ ទប់ស្កាត់ឱ្យបានល្អបំផុត៕ ដោយសាធី

 

...

រូបថត៖AFP.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print