បុរសចំណាស់ម្នាក់ស្លាប់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ​ ក្នុងហេតុការណ៍អគ្គិភ័យ​ឆេះផ្ទះល្វែងបុរីគឹមសាន្ត

ចែករំលែក៖

បុរសចំណាស់ម្នាក់ស្លាប់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ​ ក្នុងហេតុការណ៍អគ្គិភ័យ​ឆេះផ្ទះល្វែងបុរីគឹមសាន្ត

ភ្នំពេញ​ ៖​ អគ្គិភ័យ​ឆេះផ្ទះល្វែងបុរីគឹមសាន្តបណ្ដាលឱ្យបុរសចំណាស់ម្នាក់ស្លាប់។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជិត១រំលងអធ្រាត្រ​ ឈានថ្ងៃទី​៣០​ ខែវិច្ឆិកា​​ ឆ្នាំ​២០២១ នៅចំណុចផ្ទះល្វែងបុរីគឹមសាន្ត​ ភូមិ​តាកេរ្តិ៍​ សង្កាត់កំបូល​ ខណ្ឌ​កំពូល​​ រាជធានី​ភ្នំពេញ​​។

សមត្ថកិច្ចបានឱ្យដឹងថា​ ជនរងគ្រោះឈ្មោះ​សៀ​ សុខផល​ អាយុ​ជាង៥០​ឆ្នាំ​។

បេីតាមការបញ្ជាក់ពីប្រជាពលរដ្ឋ​ឱ្យដឹងថាមុនពេលកេីតហេតុ​ នៅវេលាម៉ោងជាង១២រំលងអធ្រាត្តស្រាប់តែឃេីញផ្សែងហុយខ្មៅចេញពីផ្ទះកេីតហេតុខាងលើក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកជួយធ្វើអន្តរាគមន៍។លុះរយៈពេល១០នាទីក្រោយមកក៏ចេញជាអណ្ដាតភ្លេីងយ៉ាងសន្ធោសន្ធៅ​។ បន្ទាប់​មកក៏មានរថយន្តពន្លត់អគ្គិភ័យបានមកដល់ធ្វេីការបាញ់ទឹកពន្លត់ដេីម្បីជួយសង្រ្គោះម្ចាស់ផ្ទះ តែអកុសល​បុរសវ័យចំណាស់ម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិតទៅហេីយ ដោយសមត្ថកិច្ចសង្រ្គោះបានតែនារីវ័យក្មេងម្នាក់ប៉ុណ្ណោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ចំពោះសម្ភារនៅក្នុងផ្ទះត្រូវបានអគ្គិភ័យឆេះស្ទេីរតែស្រុងទៅហេីយ។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៥គ្រឿង​ មានដូចជា​ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់អង្គការសង្ឃឹមថ្មី​ចំនួន៣គ្រឿង​ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់អង្គភាពសង្រ្គោះ៩១១​ ចំនួន១គ្រឿង​ រថយន្ត​របស់រដ្ឋបាលខណ្ឌកំបូល​ចំនួន​១គ្រឿង​ សរុប​៥គ្រឿង​មកជួយបាញ់ទឹកពន្លត់ទើបភ្លើងរលត់ទាំងស្រុងនៅវេលាម៉ោង២រំលង​អធ្រាត្រ​ឈានចូលថ្ងៃទី​៣០ ខែវិច្ឆិកា​ ឆ្នាំ២០២១៕

...

ដោយ៖  ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print