គួរឱ្យអាសូរណាស់! ម្ដាយយំបោកខ្លូនស្តាយកូនលង់ទឹកពាងស្លាប់ដោយសារតែខ្លួនធ្វេសប្រហែសមួយភ្លែតសោះ

ចែករំលែក៖

ខេត្តស្វាយរៀង: មានការស្រែកទ្រហោយំពីសំណាក់ស្ត្រីជាម្ដាយធ្វើឱ្យផ្អើលដល់អ្នកភូមិ ខណៈដែលគាត់មានការធ្វេសប្រហែសជាប់រវល់តែមួយភ្លែតសោះ កូនទៅលេងទឹកពាងលង់ស្លាប់គួរឱ្យសោកស្តាយខ្លាំងណាស់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល
ថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២១
នៅចំណុចភូមិស្វាត សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា ក្មេងប្រុសរងគ្រោះមានឈ្មោះយ៉េ វិច្ឆ័យ  អាយុ៤ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។

តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុឪពុកកូនប្រុសរងគ្រោះបានទៅធ្វើការដូចសព្វដង ដោយទុកឱ្យប្រពន្ធមើលថែកូនជាធម្មតា។
ប្រភពបន្តថា ក្រោយមកដោយសារតែម្តាយមិនឃើញឮសំឡេងកូននិយាយខុសពីរាល់ដងទើបម្ដាយស្រែកហៅនិងដើររកក៏មានក៏មានការភ្ញាក់ផ្អើលថាកូនលង់ទឹកពាងស្លាប់បាត់ទៅហើយ។

ក្រោយមកដោយសារតែអ្នកភូមិមិនអស់ចិត្តក៏បាននាំគ្នាជួយសង្គ្រោះធ្វើចលនាដៃជើងដើម្បីអោយមានខ្យល់ដង្ហើមឡើងវិញ តែអកុសលហួសពេលទៅហើយ។

សពក្មេងប្រុសខាងលើត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យឪពុកម្តាយធ្វើបុណ្យតាមប្រពៃណីទាំងក្ដីក្ដួលនិងសោកសង្រេងបំផុត៕

ដោយ៖ យឹម  សុថាន

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print