អាជ្ញាធរខណ្ឌសែនសុខចុះត្រួតពិនិត្យ​ទីតាំងអាជីវកម្ម ខារ៉ាអូខេ ក្លឹបកម្សាន្ត ក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ នៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ លោកម៉ូវ ម៉ានិតអភិបាលនៃគណៈអភិបាលខណ្ឌសែនសុខបានចាត់អោយមន្ត្រីក្រោមឱវាទដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌចុះត្រួតពិនិត្យ​ទីតាំងអាជីវកម្ម ខារ៉ាអូខេ ក្លឹបកម្សាន្ត ក្នុងមូលដ្ឋានខណ្ឌសែនសុខ រួមមានដូចខាងក្រោម៖
១. ខារ៉ាអូខេ មានសរុបចំនួន ១០ទីតាំង ដំណើរការ ១០ទីតាំង
២. ក្លឹបកម្សាន្ត មានសរុបចំនួន ០៤ទីតាំង ដំណើរការ
០៣ទីតាំង និងមិនដំណើរការចំនួន ០១ទីតាំង ។
ក្រុមការងារបានធ្វើការណែនាំដល់ម្ចាស់ទីតាំងទាំងអស់ត្រូវអនុវត្ត០៣ចំណុចដូចខាងក្រោម៖
១-បុគ្គលិកទាំងអស់ត្រូវពាក់ម៉ាស់ជាប្រចាំ
២-បុគ្គលិកទាំងអស់ត្រូវចាក់វ៉ាក់សាំង និងត្រូវពាក់កាតវ៉ាក់សាំង
៣-ត្រូវរៀបចំឲ្យរក្សាគម្លាត និងត្រូវស្នើសុំវិធានសុខាភិបាលពីមន្ទីរទេចរណ៍ឲ្យបានត្រឹមត្រូវ៕

...

ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print