ឧកញ៉ា ម៉េន កានី ប្តឹងសុំលែងប្រពន្ធដើមទៅយកប្រពន្ធចុង តែត្រូវប្រពន្ធដើម ប្ដឹងឧកញ៉ាជាប្តីវិញ រឿងអំពើ«ផិតក្បត់»

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់ដែលគេស្គាល់ថាជាភរិយាលោកឧកញ៉ា ម៉េន កានី បានបង្ហាញខ្លួននៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ក្នុងគោលបំណងស្វែងរកការជួយពន្លឿន លើសំណុំរឿងដែលលោកស្រីបានប្តឹងស្វាមីពីបទ(ផិតក្បត់) នៅហាងកាហ្វេមួយខាងក្រោយជាប់របងសាលាដំបូងរាជធានីភ្នំពេញ លោកស្រី យ៉ាន់ គឹមហួច បានជួបអ្នកសារព័ត៌មានដែលប្រចាំការនៅទីនោះ ហើយលោកស្រីបានទំលាយរឿងរ៉ាវដែលលោកស្រីមកតុលាការប្តឹងស្វាមី មានស្រីថ្មីក្បត់ប្រពន្ធកូន ។

លោកស្រី យ៉ាន់ គឹមហួច បានរៀបរាប់ថា មូលហេតុដែលលោកស្រីមកតុលាការនេះ គឺដើម្បីតាមមើលប្ដីលោកស្រី ឈ្មោះ ម៉េន កានី  ដែលតំណាងអយ្យការបានកោះហៅឲ្យចូល ខ្លួនមកឆ្លើយបំភ្លឺអំពីសំណុំរឿង « អំពើផិត» ដែលលោកស្រីបានដាក់ពាក្យប្ដឹងរួចហើយនោះ ។

 លោកស្រី យ៉ាន់ គឹមហួច បានបញ្ជាក់ទៀតថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ លោកស្រីបានដាក់ពាក្យបណ្ដឹងចូលមកកាន់សាលាដំបូងរាជធានីភ្នំពេញ មានកម្មវត្ថុុក្នុងបណ្តឹងគឺប្ដឹងប្ដីលោកស្រីឈ្មោះ ម៉េន កានី មានងារជាឧកញ៉ាពីបទ « អំពើផិតក្បត់ » ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងចុងឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ នេះ ។

លោកស្រី យ៉ាន់ គឹមហួច បន្តថា លោកស្រីនិងប្ដី ម៉េន កានី បានចាប់ដៃគ្នាជាប្តីប្រពន្ធ ដោយរៀបការតាមផ្លូវច្បាប់អស់រយៈពេល ជាង១៥ឆ្នាំមកហើយ នឹងមានកូនក្នុងបន្ទុកចំនួន៤ នាក់ទៀតផង។ ជាង១៥ ឆ្នាំគ្រួសារមួយនេះរស់នៅក្នុងស្ថានភាពជីវភាពមធ្យម ល្អិកល្អើនមិនដែលមានបញ្ហាអ្វីនោះទេ លុះមកដល់ឆ្នាំ២០១៩ លោកប្ដីឈ្មោះ ម៉េន កានី បានឡើងបុណ្យសក្តិ និងមានងារជាឧញ៉ា គាត់ចេះតែរករឿងឈ្លោះប្រកែកជាមួយប្រពន្ធកូនជាបន្ត បន្ទាប់ ធ្វើអីមិនត្រូវចិត្តសោះ ។ 

ដោយមានការសង្ស័យចំពោះទង្វើលោកប្តីខុសប្លែកពីជាង១៥ឆ្នាំមុន លោកស្រីបានឃ្លាំមើលនឹងតាមដានរាល់សកម្មភាពរបស់លោកប្តី ទើបដឹងថាគាត់មានទំនា ក់ទំនងស្នេហាជាមួយស្រ្តីម្នាក់ឈ្មោះគីម ក្លាលីតា និងរួមសេវនកិច្ច រស់នៅជាមួយគ្នាដូចប្ដីប្រពន្ធ រួចបាត់ទៅហើយមកដល់សព្វថ្ងៃ ។  នៅពេលលោកប្តីមានលុយកាក់ នឹងមានយសសក្តិជាឧកញ៉ា លោកប្តីលបទៅមានស្រីថ្មីភ្លេចប្រពន្ធកូន ហើយតែងតែរករឿងនិងមិនឈប់ឈរ មិនតែប៉ុណ្ណោះលោកប្តីបានសុំយកស្រីនោះ ធ្វើ ជាប្រពន្ធទី២របស់គាត់ទៀតផង ប៉ុន្តែលោកស្រីបានបដិសេធដាច់អហង្កាមិនយល់ព្រមដាច់ខាត ដោយហៅថា (ភ្នំមួយមានខ្លាពីរ) ពិតជារស់នៅគ្មានសេចក្តីសុខ រវាងគាត់ជាប្រពន្ធដើម និងស្រីប្រពន្ធចុង ។

នៅពេលលោកស្រីមានភាពរឹងរុសជំទាស់ក្នុងការស្នើសុំ ពីសំណាក់លោកប្តីចង់យកស្រីម្នាក់នោះធ្វើជាប្រពន្ធ ចុងមិនបាន គាត់ក៏ដាច់ចិត្តចុះចេញពីផ្ទះចោលប្រពន្ធ កូន ទាំង ៤ នាក់ទៅរស់នៅជាមួយស្រីនោះពេញមុខតែម្ដង ដោយគ្មានអាណិតកូនៗ យំសុំអង្វរឲ្យលោកឪពុកមករស់នៅផ្ទះវិញនោះដែរ ។ មិនតែប៉ុណ្ណោះលោកប្តីតែងតែផ្ញើសារមកថា ចង់យកស្រីឈ្មោះ គីម ក្លាលីតា ធ្វើជាប្រពន្ធទី២ ដែលលោកស្រីមិនព្រមព្រោះវាខុសទាំងច្បាប់ ខុសទាំងសីលធម៍សង្គមទៀតផង ។ នៅពេលលោកប្តីងារ ឧកញ៉ា កំពុងវក់វីនិងស្រីថ្មីនោះ ប្ដីលោកស្រីក៏បានដាក់ពាក្យបណ្ដឹងប្តឹងសុំលែងលះគាត់ជាប្រពន្ធដើម ដើម្បីទៅយកស្រីថ្មីពេញមុខពេញមាត់ និងពេញសិទ្ធតែម្ដង ។

លោកស្រីមិនអស់ចិត្តដោយរងនូវភាពអយុត្តិធម៍ ពីសំណាក់លោកឧកញ៉ាជាប្ដីស្របច្បាប់ ប្ដឹងសុំលែងលះប្រពន្ធ ក្នុងពេលលោកស្រីទេីបសំរាលកូនស្រីបាន១ខែ ទាំងសសៃនៅខ្ចី ដែលពុំមានមនុស្សធម៍នោះ ។ មិនតែប៉ុណ្ណោះ ក្នុងបណ្ដឹងសុំលែងលះប្រពន្ធដើម របស់លោកឧកញ៉ា ម៉េន កានី បានបែងចែកទ្រព្យសម្បត្តិមិនស្មេីភាពទេ ដោយលោកប្តីព្យាយាម លាក់បាំងទ្រព្យរបស់ជាច្រេីន ដេីម្បីទុកសុីចាយជាមួយស្រីថ្មីយ៉ាងហុឺហា ដែលចំណុចនេះលោកស្រីមិនសុខចិត្តទាល់តែសោះ ។

លោកស្រី យ៉ាន់ គឹមហួច បានបន្តថា ដោយរងនូវភាពអយុត្តិធម៍លោកប្តីមានស្រីថ្មី ប្តឹងសុំលែងប្រពន្ធដើមហើយ លាក់បាំងក្នុងការបែងចែកព្រទ្យសម្បត្តិទៀត លោកស្រីបានដាក់ពាក្យប្ដឹងទៅ តុលាការវិញ ដេីម្បីរក្សា ការពារទ្រព្យសម្បត្តិរួម ក៏ដូចជាភាគហ៊ុន ដែលលោកឧកញ៉ា ម៉េន កានី ជាម្ចាស់ ក្រុមហ៊ុន ជី អឹម ត្រេឌីង ឯ.ក (GM trading Co. ltd,)ដោយ ហាមឃាត់ជាបណ្ដោះអាសន្ន មិនឲ្យធ្វេីការ លក់ ដូរ ជួល បញ្ចាំ ផ្ទេរកម្មសិទ្ធិ ហុីប៉ូតែក ធ្វេីជា អំណោយ បំបែកក្បាលដី និង សាងសង់សំណង់អគារ លេីអចលនទ្រព្យទាំងអស់ឡេីយ ។ ដូចជាដីស្ថិតភូមិស្រែដូនតូច សង្កាត់ ពញ្ញាពន់ ខណ្ឌ័ព្រែកព្នៅ រាជធានីភ្នំពេញជាដើម ដែលបច្ចុប្បន្នកំពុងសហការជាមួយលោកឧកញ៉ា ភារម្យវិចិត្រតារា អភិវឌ្ឍន៏អាជីវកម្មលំនៅដ្ឋានលក់ឲ្យអតិថិជននោះ ។ ដោយមានការឈឺចាប់ដូចបានរៀបរាប់តាមអង្គហេតុខាងលើនេះ ទើបលោកស្រីដាច់ ចិត្តទំលាយរឿងរ៉ាវជីវិតគ្រួសារលោកស្រី ប្រាប់អ្នកសារព័ត៌មានឲ្យធូទ្រូងខ្លះ នឹងដើម្បីឲ្យជួយចុះផ្សាយនូវរឿងដ៏អយុត្តិធម៍សម្រាប់ស្រ្តីជាប្រពន្ធដើម។ លោកស្រីបានលើកដៃប្រណមបួងសួង សូមការជួយអន្តរាគមន៍ពីសម្ដេចពុក សម្តេចម៉ែ នឹងក្រសួងពាក់ពន្ធកិច្ចនារី សូមលោកជួយរកយុត្តិធម៍ឲ្យនាងខ្ញុំផង ប្តីមានស្រីចុះចោលផ្ទះ ហើយប្តឹងសុំលែងលះប្រពន្ធកូន ដោយកិបកេងទ្រព្យសម្បត្តិ ដើម្បីយកទៅផ្គាប់ចិត្តស្រីថ្មី តេីនោះជាបេះដូងឧកញ៉ា ជាភរិយា ជាប្ដីក្នុងលោក ដែលមិនអាណិតប្រពន្ធកូន ធ្លាប់ក្រ លំបាក រស់នៅកំសត់កម្រ ស៊ីអត់ស៊ីឃ្លានជាមួយគ្នាជាង១៥ឆ្នាំកន្លងនោះទេឬ ? ពេលនេះលោកប្តីមានមុខមានមាត់ មានងារជាឧកញ៉ា ស្រវ៉ាយកស្រីថ្មីចោលប្រពន្ធកូន៤ នាក់ដោយមិនអាសូរ ។

សូមបញ្ជាក់ថា រឿងអ្នកស្រីប្តឹងលោកប្តីមានងារជាឧកញ៉ានេះ ពីបទ អំពើ ផិតក្បត់ គឺរងចាំតែ តុលាការកោះហៅឲ្យចូលខ្លួន ឡើងសវនាការតែប៉ុណ្ណោះ ចាំមើលតើតុលាការអាចរកយុតិ្តធម៏ជូនលោកស្រីជាប្រពន្ធដើមបានដែរឬទេ។

ពេលនេះអង្គភាពនគរដ្រេហ្គនមិនអាចធ្វើការទំនាក់ទំនងទៅលោក ម៉េន កានីបានទេដោយសារពុំមានលេខទូរស័ព្ទទំនាក់ទំនង។ ពាក់ព័ន្ធបញ្ហាខាងលើនេះ អង្គភាព”នគរដ្រេហ្គន” នឹងរងចាំការបកស្រាយពីភាគី លោក ម៉េន កានី រាល់ម៉ោងធ្វើការ៕ ដោយ៖រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print