មន្រ្តីជាន់ខ្ពស់​ក្រសួង​វប្បធម៌​ ទទួលជួបពិភាក្សាការងារជាមួយ លោកឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ

ចែករំលែក៖

ភ្នំពេញ​៖​ លោក សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការក្រសួង​ បា​នទទួលជួបពិភាក្សាការងារជាមួយ លោក Jan YunGan ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ។

នៅក្នុងពិធីជំនួបនោះ ភាគីកូរ៉េ បានស្នើភាគីកម្ពុជា​ បញ្ជូនសិល្បករ សិល្បការិនីដើម្បីចូលរួមក្នុងមហោស្រព April Arts Festival 2022 ដើម្បីរំលឹកខួប ១១០ឆ្នាំ នៃកំណើតសេនាប្រមុខ គឹម អ៊ីលស៊ុង ។

ជាការឆ្លើយតប លោករដ្ឋលខាធិការប្រចាំការ បានទទួលយកសំណើរបស់ភាគីកូរ៉េ​ ដើម្បីដាក់ជូនលោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីពិនិត្យសម្រេច៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print