បាងកក៖ ព្រឹត្តិការណ៍ប្រកួតសម្រស់ទ្រង់ទ្រាយធំសម្បើម Miss Grand International ២០២១ នៅរាត្រីថ្ងៃទី០២ ខែធ្នូឆ្នាំ ២០២១ នេះ ប្រកួតបឋម។ ក្នុងនេះដែរបេក្ខភាពតំណាងប្រទេសនីមួយមានឱកាសក្នុងការបង្ហាញសម្ថតភាព ទេពកោសល្យ និងរូបសម្រស់របស់ខ្លួនតាមរយៈការបង្ហាញមុខក្នុងឈុតហែលទឹក និងឈុតរាត្រីសមោសរ Evening Grownនោះក្នុងនោះក៏មានបេក្ខភាពីកម្ពុជាដែរ។
ប៉ូគីមថេង សុទ្ធធីតាពិតជាមិនធ្វើឲ្យអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជាខកចិត្តឡើយបេក្ខភាពកញញ្ញាឯកពីព្រះរាជាណាចក្រកម្ពុជាគឺកញ្ញា ប៉ូគីមថែង សុទ្ធធីតា បានធ្វើឲ្យគ្រប់គ្នាលាន់មាត់សរសើរទៀតហើយជុំវិញការបង្ហាញមុខលើឆាកអន្តរជាតិមួយនេះដែលនាងធ្វើបានយ៉ាងល្អ ទាំងការធ្វើដំណើរក្នុងឈុតហែលទឹក និងឈុតរាត្រីសមោសរ Evening Grownពោលគឺនាងត្រូវបានគេលើកឡើងថាជាបេក្ខភាពដែលពោរពេញដោយទំនុកចិត្តខ្ពស់រហូតអ្នកបានទស្សនាលាន់មាត់ថាវ៉ោវ និងអស្ចារ្យណាស់។ ឈុត Evening Gown កម្ពុជាដែលបានបញ្ចេញរាត្រីនេះត្រូវវបានគេសរសើរដែរថា ពិតជាស្អាតញាក់មិនធម្មតាទេ ដែលអ្នកជំនាញច្នៃម៉ូដឡើងយ៉ាងប្រណិតបង្កប់នូវអត្ថន័យនៃសិល្បវប្បធម៌ខ្មែរស្រីង្កី។ឈុតនេះត្រូវបានច្នៃឡើងប្រកបដោយប្រណិតភាពនៃមកុដអប្សរា ហើយឈុតរាត្រីសមោសរ Evening Gown របស់កម្ពុជានេះមានមួយផ្នែកច្នៃចេញពីមកុដរបស់អប្សរាដែលឆ្លាក់នៅលើផ្ទាំងសិលនៃប្រាសាទអង្គរវត្តដ៏បវរនៃកម្ពុជា ដែលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក បន្ថែមនូវត្បូងចែងចាំង ភ្លឺភ្លេក ជាច្រើន គ្រាប់រំលេចនូវភាពអស្ចារ្យ និងជឿជាក់មុះមុត។នេះគឺជាអ្វីដែលអ្នកគាំទ្រទន្ទឹងរងចាំនិងកោតសរសើរនាងជាថ្មីក្រោយពីវគ្គប្រកួតឈុតតំណាងជាតិកាន់ពីប៉ុន្មានថ្ងៃមុននេះនាងធ្វើបានយ៉ាងល្អនិងមានទំនុកចិត្តខ្ពស់នោះ។
តាមការគ្រោងទុកកម្មវិធី Miss Grand International២០២១ នៅ ថ្ងៃទី ២ ខែធ្នូនេះជាកម្មវិធីនៃ ការប្រកួតបឋមខណៈស្អែកថ្ងៃទី ៣ ខែធ្នូគឺជា ការហាត់សមមុនថ្ងៃប្រកួតផ្តាច់ព្រ័តដែលធ្វើឡើងនៅថ្ងៃទីថ្ងៃទី ៤ ខែធ្នូឆ្នាំ ២០២១នេះ ៕
ដោយ វឌ្ឍនា