អតីតខ្សែបម្រើ Liverpool និង Arsenal លោក Ray Kennedy បានទទួលមរណភាពក្នុងវ័យ៧០ឆ្នាំ

ចែករំលែក៖

អតីតខ្សែបម្រើក្រុមហង្សក្រហម Liverpool និងកាំភ្លើងធំ Arsenal លោក Ray Kennedy បានទទួលមរណភាពក្នុងវ័យ៧០ឆ្នាំ។ Kennedy ដែលបានស៊ុតបញ្ចូលទីបាន៣គ្រាប់ក្នុងការបង្ហាញខ្លួន១៧ប្រកួតសម្រាប់ប្រទេសអង់គ្លេសត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺឈ្មោះ Parkinson ក្នុងឆ្នាំ១៩៨៤។

លោក Ray Kennedy បានស៊ុតបញ្ចូលទីចំនួន៧១គ្រាប់ក្នុង២១២ប្រកួតសម្រាប់ក្រុមកាំភ្លើងធំ Arsenal ដោយបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ First Division និង FA Cup Double ក្នុងឆ្នាំ១៩៧១មុនពេលចូលរួមជាមួយក្រុម Liverpool ក្នុងឆ្នាំ១៩៧៤។

កំឡុងពេលប្រកបអាជីពរយៈពេល៨ឆ្នាំនៅទឹកដីកីឡដ្ឋាន Anfield ជាកន្លែងដែលគាត់បានស៊ុតបញ្ចូលទីបាន៧២គ្រាប់ក្នុងការបង្ហាញខ្លួន៣៩៣ដង លោក Kennedy បានឈ្នះពានរង្វាន់លីកចំនួន៥ និងពានរង្វាន់អឺរ៉ុបចំនួន៣។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លិប Liverpool បានឲ្យដឹងថា លោក Kennedy ដែលបានឈ្នះពានរង្វាន់ធំៗចំនួន ១១ជាមួយហង្សក្រហមគឺជាវីរបុរសរបស់ក្រុម។

ចំណែកក្រុម Arsenal ក៏បានចេញសេចក្តីថ្លែងការណ៍ដែរថា “សម្រាប់អ្នកគាំទ្រ Arsenal មានសំណាងគ្រប់គ្រាន់ដែលបានឃើញលោក Ray Kennedy នៅក្នុងសកម្មភាពនោះ រូបភាពនឹងនៅតែជាវ័យជំទង់ដ៏ទាក់ទាញ គ្របដណ្តប់លើការការពារក្រុម ខណៈដែលការបង្ហាញខ្លួនរបស់គាត់បាននាំឱ្យក្លិបទទួលបានសមិទ្ធផលដ៏អស្ចារ្យបំផុតមួយនៅក្នុងការប្រកួត ហើយឈ្មោះរបស់គាត់នឹងតែងតែមានក្នុងចិត្តយើង”។

អតីតខ្សែប្រយុទ្ធក្រុម Liverpool លោក John Aldridge បាននិយាយនៅលើ Twitter ថា “Ray Kennedy គឺជាកីឡាករ និងជាបុរសដ៏គួរឱ្យស្រឡាញ់ ដែលបានទទួលរងនូវជំងឺ Parkinson ស្ទើរតែពេញមួយជីវិតរបស់គាត់”។

លោក Kennedy ដើមឡើយបានចាប់ផ្តើមជាខ្សែប្រយុទ្ធ ហើយបានចូលរួមជាមួយក្រុម Liverpool នៅថ្ងៃតែមួយដែលលោក Bill Shankly លាលែងពីតំណែងជាអ្នកចាត់ការ។ ២ឆ្នាំបន្ទាប់ពីការចុះហត្ថលេខាលើក្លិប លោក Kennedy បានប្តូរតួនាទីលេងទៅកាន់ខ្សែបម្រើកណ្តាល ដែលជាតំណែងដែលគាត់នឹងនៅបន្តក្នុងអាជីពរបស់គាត់ ៕ (រូបភាព ៖ BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print