ទុស្សេខ្សែភ្លើង ក្លាយជាអគ្គិភ័យបំផ្លាញផ្ទះឈើមួយខ្នង សម្ភារប្រើប្រាស់និងស្រូវច្រើនបាវ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​: ផ្ទះឈើមួយខ្នងត្រូវអគ្គិភ័យ​ឆាបឆេះ គ្មានសល់ដោយសារឆ្លង​ចរន្តអគ្គិសនី កាលពី​វេលាម៉ោង១០និង៣០នាទីយប់​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២១ នៅត្រង់ចំណុច​ភូមិ​ព្រៃ​គុក ឃុំ​ព្រៃ​ញ្ញាតិ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ​។​

​សមត្ថកិច្ច​នគរបាលស្រុក​គងពិសី​បាន​ឲ្យ​ដឹងថា​​ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ មាន​ទំហំ ៦​ម៉ែត្រ​គុណ​៨​ម៉ែត្រ ធ្វើ​អំពី​បេតុង​ក្រោម ឈើ​លើ ប្រក់​ក្បឿង ជញ្ជាំង​ក្ក្តារ ជាកម្មសិទ្ធិម្ចាស់ឈ្មោះ ប៊ុន ណន ភេទ ប្រុស អាយុ ៦១ ឆ្នាំ​។ ម្ចាស់ផ្ទះអះអាងប្រាប់សមត្ថកិច្ចថា ខណ:ក្រុមគ្រួសារគាត់កំពុងដេកលង់លក់ ស្រាប់តែឮសំឡេងផ្ទុះនៅបារ៉ែតភ្លើងហើយក្លាយជាអគ្គិភ័យពេញបន្ទុកតែម្តង។
ក្រោយមានអគ្គិភ័យនេះកើតឡើង ក្រុមរថយន្តពន្លត់អគ្គិភ័យស្រុកគងពិសីបានចេញទៅអន្តរាគមន៍បាញ់ទឹកពន្លត់អស់ទឹក២រថយន្តទើបភ្លើងរលត់។
តាមការអះអាងពីម្ចាស់ផ្ទះប្រាប់ថា អគ្គិភ័យនេះកើតឡើងបណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី ហើយបំផ្លាញ ផ្ទះ១ខ្នង ម៉ាស៊ីនបូមទឹក​ចំនួន ២ គ្រឿង ឆេះ​តុ ទូ សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់​អស់​និងឆេះ​ស្រូវ​ច្រើនបាវទាំងអស់​៕

...

ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print