ផ្នំពេញ៖ កញ្ញាឯកចក្រវាឡកម្ពុជា ២០២១ កញ្ញា ងិន ម៉ារ៉ាឌីវិញ ដែលពេលនេះនាបាននិងកំពុងតែស្ថិតក្នុងពេលដំណើរកម្សាន្តនៅក្នុងទីក្រុងអេឡេតប្រទេសប្រទេសអ៊ីស្រាអ៊ែល និងបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមកម្មវិធីប្រកួតប្រជែងផ្លូវការនៅឆាប់ៗនេះ។
ព្រឹត្តិការណ៍ប្រគួតសម្រស់ទ្រង់ទ្រាយធំជាងគេនេះនឹងត្រូវផ្តាច់ព្រ័ត្យនឹងធ្វើឡើងនៅថ្ងៃទី ១២ ខែធ្នូ គឺក្រោយពីកម្មវិធីប្រកួតផ្តាច់ព្រ័ត្ររបស់កម្មវិធី Miss Grand International 2021 មួយសប្តាហ៍តែប៉ុណ្ណោះ។ បើទោះបីជាមានបេក្ខភាពកញ្ញាឯកមកពីបណ្តាប្រទេសមួយចំនួនលប់ចោលការចេញទៅប្រកួតព្រោះតែការិតត្បិតនៃជំងឺកូវីដ១៩មែន ក៏បេក្ខភាពមកពីបណ្តាប្រទេសប្រមាណ៨០ បានចូលរួមប្រកួតប្រជេងដណ្តើមមកុដក្នុងកម្មវិធីកញ្ញាឯកធំសម្បើមមួយនេះ ដោយបវរកញ្ញាចក្រវាល ២០២០ មកពីប្រទេសមិចស៊ីគឺកញ្ញាAndrea Meza នឹងផ្ទេតំណែងនៅគ្រានេះផងដែរ។ មុនពេលចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្យបេក្ខភាពកំពូលស្រស់មកពីបណ្តាប្រទេសនានាជុំវិញពិភពលោក រួមទាំងកម្ពុជា នឹងធ្វើដំណើរទស្សនៈកិច្ច និងកម្សាន្តនៅតំបន់មួយចំនួនដែលកម្មវិធី និងម្ចាស់ផ្ទះបានរៀបចំទុករួចជាស្រេច។
កញ្ញា ងិន ម៉ារ៉ាឌី បានចាកចេញពីកម្ពុជាជិតមួយសប្តាហ៍ហើយដែលកញ្ញាឯកចក្រវាឡកម្ពុជា២០២១ បានចាកចេញពីកម្ពុជា ទៅដល់ទឹកដីនៃប្រទេសអ៊ីស្រាអ៊ែលភ្លាម កញ្ញា ងិន ម៉ារ៉ា បានធ្វើឲ្យអ្នកគាំទ្រពេញចិត្តកាន់តែខ្លាំងជាមួយនឹងការរៀបចំខ្លួនបានយ៉ាងស្រស់ស្អាត ពិសេសលើទម្រង់សម្លៀកបំពាក់របស់នាងតែម្តង។ ថ្លែងសារមកកាន់អ្នកគាំទ្រពីប្រទេសអ៊ីស្រាអ៊ែល កញ្ញា ងិន ម៉ារ៉ាឌី បានលើកឡើងថា នាងពិតជារំភើបនិងជាក្តីសុបិនដែលនាងស្រមៃ និងរីករាយដែលទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកផលិតកម្មវិធី និងពិតជាថ្លែងអំណរគុណសម្រាប់អ្នកគាំទ្រជាច្រើនដែលបានផ្ញើសារជូនពរនាងចាប់តាំងពីការចេញដំណើររហូតមកដល់កន្លែងប្រកួតកម្មវិធី។ នាងពិតជាមោទនភាពដែលទទួលបានការស្វាគមន៍ និងនិយាយពាក្យស្វាគមន៍កញ្ញាឯកពីប្រទេសកម្ពុជា។ នាងនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពតបទៅតាមការគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរ។ឮ
គួរបញ្ជាក់ដែរថាតារាសម្តែង បង្ហាញម៉ូត និងពិធីការិនី ងិន ម៉ារ៉ាឌី ក្លាយជាម្ចាស់មកុដកញ្ញាឯកចក្រវាឡកម្ពុជា២០២១នៅថ្ងៃប្រកួតផ្តាច់ព្រ័តកាលពីរាត្រីថ្ងៃទី២៨ ខែតុលាឆ្នាំ ២០២១ ។ ម៉ារ៉ាឌី មានអាយុ២២ ឆ្នាំកម្ពស់ ១,៦៥ម៉ែត្រទម្ងន់ ៤២គីឡូក្រាម ៕