ខេត្តកំពង់ធំ÷ដោយ អនុវត្ត ន៍ តាម ប្រសាសន៍ ណែនាំ របស់ទេសរដ្ឋមន្រ្តី នាយ ឧត្ដមសេនីយ៍ គន់ គីម អនុប្រធាន និង ជា អគ្គលេខាធិការ សមាគម អតីត យុទ្ធ ជន កម្ពុជា ក្នុង ការ យកចិត្តទុកដាក់ ដោះ ស្រាយ រាល់ ការ លំបាក ខ្វះ ខាត ជូន បងប្អូន អតីត យុទ្ធ ជន ដែល ធ្លាប់ មាន គុណបំណាច់ចំពោះជាតិ និង ប្រជាជន កម្ពុជា រួម ចំណែក ជាមួយ សម្តេច តេជោ ធ្វើ ឲ្យ ប្រទេស ជាតិ យើង មាន សុខសន្តិភាព ពេញលេញ ដូច សព្វថ្ងៃ នេះ ។
នៅព្រឹកថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២១ ឧត្ដមសេនីយ៍ ទោសោម ស៊ុន មេបញ្ជាការ តំបន់ ប្រតិបត្តិការ សឹក រង កំពង់ ធំ ប្រធាន សមាគម អតីត យុទ្ធ ជន កម្ពុជា ខេត្ត កំពង់ ធំ បាន ដឹកនាំ កងកម្លាំង ៦៥ នាក់ ទៅជីក អណ្ដូង ទឹក ចំនួន ០៨ អណ្តូង និង ដាក់ លូ សម្រាប់ ក្រុម គ្រួសារ អតីត យុទ្ធ ជន ចំនួន ៨ គ្រួសារ កំពុង រស់ នៅ ក្នុង ផ្ទះ ថ្មី លេីដី សម្បទានសង្គមកិច្ច ដែល ជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេច តេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ឋបណ្ឌឹត ប៊ុន រ៉ានី ហ៊ុន សែន ស្ថិត នៅ ភូមិ ដងក្តា ឃុំ ក្រយា ស្រុក សន្ទុក ខេត្ត កំពង់ ធំ ។
ឧត្ដមសេនីយ៍ ទោសោម ស៊ុន បាន បញ្ជាក់ ថា អណ្ដូង ដែល បាន ជីក នេះ មាន ជម្រៅ ជាង ៣ ម៉ែត្រ និង ដាក់ លូ ចំនួន ពី ៥ ទៅ ៦ លូ ក្នុង អណ្ដូង នីមួយ ៗ ដេីម្បី ការពារ កុំ ឲ្យ បាក់ ដី ចូល ហេីយ អាច ធធានាប្រេីប្រាស់បាននៅ ក្នុង រដូវ ប្រាំង នេះ សម្រាប់ ក្រុម គ្រួសារ បងប្អូន អតីត យុទ្ធ ជន ប្រេីប្រាស តាម ខ្នង ផ្ទះ នីមួយ ៗ ។
នេះគឺជាការអនុវត្តន៍តាមអនុសាសន៍របស់ដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដែលសម្ដេចតែងតែគិតគូរអំពីការលំបាករបស់បងប្អូនអតីតយុទ្ធជន។ អតីតយុទ្ធជននៅទូទាំងប្រទេសទទួលបានការយកចិត្តទុកដាក់គិតគូរនិងដោះស្រាយការលំបាកទាន់ពេលវេលានឹងគ្រប់កាលៈ ទេសៈ។ បងប្អូនអតីតយុទ្ធជនសុទ្ធតែទទួលបាននូវការគាំពារសង្គមគ្រប់ក្រុមគ្រួសារ។
គួរ បញ្ជាក់ ផង ដែរថា អតីត យុទ្ធ ជន ដែល គ្មាន ដី កម្មសិទ្ធិ និង មានជម្រកស្នាក់នៅ មិន សម រម្យ ចំនួន ១៤១ គ្រួសារ នៅ តាម មូលដ្ឋាន នានា ក្នុង ខេត្ត កំពង់ ធំ បាន មក ចាប់ ឆ្នោត ទទួល យក ផ្ទះ ថ្មី ដែល មាន ទំហំ ៥ម៉ែត្រ x៧ម៉ែត្រនិង ដីសម្បទានសង្គមកិច្ច ក្ក្នុង១គ្រួសារ ទទួល បាន ដី១ហិកតា កន្លះ សម្រាប់ ធ្វើ ជាកម្មសិទ្ឋ ដែល ជាអំណយ ដ៏ ថ្លៃថ្លា របស់ សម្តេច តេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ឋបណ្ឌឹតប៊ុនរ៉ានី ហ៊ុន សែន កាល ពី ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២១ កន្លង មក នេះ ៕ដោយ៖ស៊ុន ហេង