ចុកពោះទល់លាមកហៅពេទ្យអត់សញ្ញាប័ត្រចាក់៣ម្ជុលប្រកាច់ស្លាប់នៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖​ គ្រូពេទ្យអត់សញ្ញាប័ត្រម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុករមាសហែកធ្វើការឃាត់ខ្លួន​ កាលពីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិឈើភ្លើងនៅឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង​ បន្ទាប់ពីចាក់ថ្នាំដល់អ្នកជម្ងឹស្លាប់។

សមត្ថកិច្ចនគរបាលស្រុករមាសហែកបានអោយដឹងថាជនសង្ស័យដែលជាពេទ្យឯកជនគ្មានសញ្ញាប័ត្រមានឈ្មោះព្រំសុខា​ ភេទប្រុស​ អាយុ៤១ឆ្នាំ​ មុខរបរដើរចាក់ថ្នាំតាមភូមិ​ មានទីលំនៅក្នុងភូមិឈើភ្លើងនៅ​ ឃុំកំពង់ត្រាច ស្រុករមាសហែក។​ រីឯជនរងគ្រោះមានឈ្មោះ​ ព្រាបឆាន​ អាយុ៣៧ឆ្នាំ​ មុ​ខរបរកសិករ​ មានទីលំនៅក្នុងភូមិឃុំជាមួយជនសង្ស័យ។

ប្រភពពីសមត្ថកិច្ចនគរបាលបន្តថា​ មុនពេលកើតហេតុនៅវេលាម៉ោង១០យប់ជនរងគ្រោះមានអាការះចុកពោះទល់លាមកហើយក៏បានហៅជនសង្ស័យជាគ្រូពេទ្យអត់ច្បាប់មកពិនិត្យរួចជនសង្ស័យក៏បានចាក់ថ្នាំចំនួន៣ម្ជុលរហូតមកដល់វេលាម៉ោង៣ទាបភ្លឺឈានចូលថ្ងៃទី៩ខែមេសាឆ្នាំ២០១៦​ ជនរងគ្រោះក៏បានបាត់បង់ជីវិតបាត់ទៅ។

ក្រោយពេលកើតហេតុក្រុមគ្រួសារជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចមូលដ្ឋាននិងមន្ទីរសុខាភិបាលខេត្តក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុករមាសហែកដើម្បីចាត់ការបន្តតាមច្បាប់៕

image

image

image

image

ដោយ៖​ យឹម​ សុថាន

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print