ព័ត៌មានបឋម៖ រថយន្តស្ទូចបុករថយន្តសាំយ៉ុងដឹកអ្នកដំណើរបណ្ដាលឱ្យស្លាប់បួននាក់ភ្លាមៗនៅនឹងកន្លែង

ចែករំលែក៖

ខេត្តកំពត ៖ គេរាយការណ៍មកថា យ៉ាងហោចណាស់ក៏មានមនុស្ស៤នាក់ដែរបានបាត់បង់ជីវិតជាបន្តបន្ទាប់ ក្រោយពីរថយន្ត២គ្រឿងបានបុកគ្នានៅលើផ្លួវជាតិលេខ៣ ត្រង់ចំណុចព្រំប្រទល់ ខេត្តកំពតនិងព្រះសីហនុ ពោលគឺហួសសាលាសង្កាត់បឹងទូក ស្ថិតនៅក្នុងភូមិកែបថ្មី សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១នេះ ។

តាមសេចក្ដីរាយការណ៍បឋមបានឱ្យដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះមានមនុស្សប្រុសស្រី៤នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេទុ បន្ទាប់ពី
រថយន្តស្ទូច និងរថយន្តសាំយ៉ុងដឹកអ្នកដំណើរបានបុកគ្នា ។

ក្រោយកើតហេតុ នគរបាលចរាចរណ៍បានចុះទៅវាស់វែងភ្លាមៗ និងបានសាកសួរព័ត៌មានលម្អិតជុំវិញករណីនេះ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។ រីអត្តសញ្ញាណជនរងគ្រោះនៅមិនទាន់បានដឹងនៅឡើយទេ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print