អូស្ត្រាលីអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងចាក់ជូនកុមារមានអាយុចាប់ពី៥-១១ឆ្នាំ

ចែករំលែក៖

 នៅថ្ងៃទី៥ខែធ្នូ រដ្ឋាភិបាលអូស្ត្រាលីបានសម្រេចអនុម័តវ៉ាក់សាំងបង្ការកូវីដ-១៩ចាក់ជូនកុមារមានអាយុចាប់ពី៥-១១ឆ្នាំ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអូស្ត្រាលី Greg Hunt បានប្រកាសថា រដ្ឋាភិបាលបានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំង Pfizer/BioNTech សម្រាប់ចាក់ជូនកុមារមានអាយុចាប់ពី៥-១១ឆ្នាំនៅដើមឆ្នាំ២០២២ខាងមុខនេះ។ វ៉ាក់សាំងនេះដែរក៏បានអនុម័តឱ្យចាក់នៅក្នុងប្រទេសអាមេរិក អុីស្រាអែល កាណាដា និងអឺរ៉ុបផងដែរ។ ប្រទេសអូស្រ្តាលីមានកុមារអាយុចន្លោះពី៥-១១ឆ្នាំប្រមាណ២.៣លាននាក់។ គួរបញ្ជាក់ថា មកទល់ពេលនេះ ប្រជាជនអូស្រ្តាលីជាង២០លាននាក់ ដែលស្មើនឹង៧៨ភាគរយនៃចំនួនប្រជាជនសរុបបានទទួលការចាក់វ៉ាក់សាំង COVID-19 យ៉ាងហោចណាស់ក៏១ដូសដែរ និងជិត១៩លាននាក់ដែលស្មើនឹង៧៣ភាគរយ នៃចំនួនប្រជាជនសរុបបានទទួលការចាក់គ្រប់ដូស។ សម្រាប់ករណីឆ្លងវិញ អូស្រ្តាលីមានសរុបមិនដល់ ២១៥,០០០ករណីឡើយ រួមជាមួយករណីស្លាប់ ២,០៤២ករណី៕ ដោយសាធី
រូបថត៖AFP/TTXVN.
Enter
Sayana


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print