ពលរដ្ឋនៅក្នុងភូមិ Oting ប្រទេសឥណ្ឌាបានបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ដោយបានដុតរថយន្តយោធាចោល ក្រោយពីមានការវាយប្រហារច្រឡំសម្លាប់ពលរដ្ឋស្មានថាជាក្រុមឧទ្ទាម។
មន្ត្រីឥណ្ឌាបានឱ្យដឹងនៅថ្ងៃទី ៥ខែធ្នូថា ពលរដ្ឋនៅក្នុងភូមិ Oting ស្ថិតនៅក្នុងស្រុក Mon រដ្ឋNagaland ជាប់ព្រំដែនឥណ្ឌា-មីយ៉ាន់ម៉ា បានដុតរថយន្តយោធាជាច្រើនគ្រឿងក្រោយពេលពលរដ្ឋស្លូតត្រង់ជាច្រើនត្រូវបានយោធាច្រឡំថាជាក្រុមឧទ្ទាមហើយវាយប្រហារសម្លាប់។
ស្នងការប៉ូលិសរដ្ឋ Ganaland លោក Sandeep M Tamgadge បានឱ្យដឹងថា ស្ថានភាពនៅក្នុងស្រុក Mon ពិតជាតានតឹងក្នុងពេលនេះ ក្រោយពេលមានពលរដ្ឋ១៣នាក់ស្លាប់ និងនោះមានម្នាក់មកពីរដ្ឋជិតខាង។
លោក Sandeep M Tamgadge បានបញ្ជាក់ទៀតថា នៅថ្ងៃទី៤ខែធ្នូ មានពលរដ្ឋ៦នាក់ធ្វើដំណើរទៅផ្ទះនៅក្នុងភូមិ Oting ក៏ត្រូវកម្លាំងយោធាវាយប្រហារ ។ សាច់ញាតិបានដើររកសមាជិកបាត់ខ្លួនក៏ឃើញសាកសព ហើយក៏នាំគ្នាទៅតវ៉ានៅមុខទីតាំងយោធា។
លោក Sandeep M Tamgadgeបន្តទៀតថា «ពលរដ្ឋជាច្រើននាំគ្នាទៅសួរនាំពីការស្លាប់របស់សាច់ញាតិ ហើយក៏មានការប៉ះទង្គិចគ្នាបង្ខំឱ្យយោធាផ្ទុះអាវុធបណ្តាលឱ្យមនុស្ស៧នាក់ទៀតស្លាប់។ មន្ត្រីក្នុងតំបន់បានឱ្យដឹងថា អ្នកដែលស្លាប់ភាគច្រើនជាកម្មកររ៉ែធ្យូងថ្ម៕ ដោយសាធី
រូបថត៖india today.