ខេត្តស្វាយរៀង:លោក តូច ប៉ូលីវ៉ា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករំដួល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំថ្នាធ្នង់
ស្រុករំដួល បានជួបសំណេះសំណាលនិងប្រគល់សម្ភារជូនចាស់ជរាគ្មានទីពឹង និងមានជីវភាពទីទ័លក្រចំនួន ៥៥នាក់ក្នុងដ្ឋានឃុំថ្នាធ្នង់
ស្រុករំដួល ។
ពិធីនេះបានធ្វើឡើងនាព្រឹក
ថ្ងៃអាទិត្យ ១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ដោយមានការចូលរួម
ពីលោក ពៅ សុធារិន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំថ្នាធ្នង់និងអស់លោកលោកស្រីក្រុមការងារគណបក្សឃុំជា ច្រើននាក់ផងដែរ។
ក្នុងឪកាសនោះ លោក តូច ប៉ូលីវ៉ា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករំដួល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំថ្នាធ្នង់
បាន ផ្ដាំផ្ញើរសួរសុខទុក្ខនិងនឹករលឹកពីសំណាក់ លោកស្រីកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តស្វាយរៀង ក៏ដូចជាលោក ម៉ែន វិបុល ប្រធានគណបក្សប្រជាជនខេត្ត ព្រមទាំងលោក ខ្វាន់ ស៊ាម ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុករំដួល ដល់លោកតាលោកតាយាយចាស់ជរាគ្មានទីពឹង បងប្អូនប្រជាពលរដ្ឋផងដែរ។
លោក បានបន្ថែមថា សម្ដេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋជាពិសេសជំងឺកូវីដ-១៩ ដែលកំពុងរាលដាលនៅក្នុងសហគមន៍ហើយបានស្វះស្វែងរកវ៉ាក់សាំង ចាក់ ជូនប្រជាពលរដ្ឋរដ្ឋដោយឥតគិតថ្លៃ។
មិនតែប៉ុណ្ណោះរដូវនេះ គឺជារដូវច្រូតកាត់ហើយអាកាសធាតុបានចុះត្រជាក់ខ្លាំង សូមលោកតា លោកយាយប្រជាពលរដ្ឋទាំងអស់ត្រូវចេះថែរក្សាសុខភាពរបស់ខ្លួនឲ្យបានល្អប្រសើរ ចៀសវាងនាំឲ្យឈឺខាតបង់ថវិកា និងពេលវេលាផងដែរ។
បន្ទាប់មក លោកប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំថ្នាធ្នង់ក៏បាន
ណែនាំដល់បងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ របស់ក្រសួងសុខាភិបាល និងត្រូវមានការប្រុងប្រយ័ត្ន ត្រូវពាក់ម៉ាស់ លាងសម្អាតដៃជាមួយជែល ឬ សាប៊ូ និង រក្សាគម្លាត។
សូមបញ្ជាក់ថា សម្ភារដែលក្រុមការងារប្រគល់ជូនដល់លោកតាលោកយាយបងប្អូន
នាពេលនេះរួមមាន ភួយ ក្រម៉ា សម្ភារអនាម័យ ថ្នាំសង្កូវ និងសម្ភារគ្រឿងឧបភោគបរិភោគមួយចំនួន យ៉ាងភាពស្និតស្នាលបំផុត។