ម៉ូតូហុងដាបុកគូទរថយន្តស៊ុយប៊ីស៊ីបណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ

ចែករំលែក៖

ខេត្តតាកែវ : បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈដែលរូបគេបានបើកបរម៉ូតូក្នុងល្បឿនលឿនហើយបានទៅបុកចំពីក្រោយរថយន្តដែលបើកនៅក្នុងទិសដៅស្របទិសគ្នា។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៣និង៣៥នាទី ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិកន្ទ្រងព្រិច ឃុំស្លា ស្រុកសំរោងទង ខេត្តតាកែវ។
សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា មុនកើតហេតុមានម៉ូតូម៉ាកហុងដាសេ១១០ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ តាកែវ 1A -9982បើកបរដោយបុរសម្នាក់ឈ្មោះជ័យ លន អាយុ៦៧ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិពីម្ដង ឃុំជើងគួន ស្រុកសំរោងទង ខេត្តតាកែវ។ ពេលបើកមកដល់ចំណុចកើតហេតុម៉ូតូនេះក៏បានទៅបុកគូទរថយន្តមួយគ្រឿងទៀតពីក្រោយដែលកំពុងតែបើកបរក្នុងទិសដៅស្របគ្នាដែលមានម៉ាកស៊ុយប៊ីសុី ពណ៌ខៀវលាយស ពាក់ស្លាកលេខតាកែវ3A-3973 បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ចំណែកឯអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។
សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងទៀតថាមូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ខាងលើនេះគឺបណ្ដាលមកពីភាគីខាងម៉ូតូបើកបរនៅក្នុងល្បឿនលឿនពេក។ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើការត្រួតពិនិត្យនិងវាស់វែងរួចសព្វគ្រប់ក៏បានប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនិងសាសនា។ ចំណែករថយន្តនិងម៉ូតូបង្កហេតុត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទងដើម្បីធ្វើការដោះស្រាយតាមនីតិវិធី៕

...

ដោយ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print