យន្តហោះធុនតូចដឹកអ្នកដំណើរមួយគ្រឿងបានធ្លាក់នៅវេលាម៉ោង១៨និង៣៥នាទីម៉ោងក្នុងតំបន់ ស្ថិតនៅទីក្រុង Visalia អាមេរិកបណ្តាលឱ្យមនុស្ស៤នាក់នៅលើយន្តហោះស្លាប់។ យន្តហោះដែលជួបគ្រោះថ្នាក់នេះទើបតែចាប់ផ្តើមហោះហើរបានតែប៉ុន្មាននាទីប៉ុណ្ណោះ ។ មន្ត្រីក្នុងតំបន់បានឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យធ្លាក់យន្តហោះនេះគឺដោយសារតែអាកាសធាតុចុះអ័ព្ទខ្លាំង មើលមិនឃើញផ្លូវ។ នាយកដ្ឋានអាកាសចរណ៍ស៊ីវិលអាមេរិកបានឱ្យដឹងថា មានមនុស្ស៤នាក់ស្លាប់ ប៉ុន្តែមិនទាន់ដឹងពីអត្តសញ្ញាណជនរងគ្រោះនៅឡើយទេ។ ក្រុមជួយសង្គ្រោះបានចំណាយពេលជាច្រើនម៉ោងទើបអាចរកឃើញទីតាំងយន្តហោះធ្លាក់ឃើញដោយសារតែអាកាសធាតុមិនអំណោយផល ចុះអ័ព្ទខ្លាំង មើលទីតាំងមិនឃើញ៕ ដោយសាធី
រូបថត៖visaliatimesdelta.com
...