ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យក្រសួងសុខាភិបាល និងអាជ្ញាធរ ព្រំដែនចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់មន្ត្រី ការពារព្រំដែនឱ្យបានគ្រប់គា្នដើម្បីការពារពីការឆ្លងនៃ ជំងឺកូវីដ-១៩ ពីប្រទេសជិតខាងខណៈដែល ប្រទេសវៀតណាម និងឡាវកំពុងឆ្លងខ្លាំង។ សម្ដេច បញ្ជាក់ថា , ការធ្វើនេះគឺដើម្បីឆ្លើយតបនឹងការចោទប្រកាន់ របស់សំដីឧត្តមសេនីយ៍វៀតណាមម្នាក់ឈ្មោះ ង៉ូវ ស៊ុនជៀន ដែលនិយាយកាលពីខែមីនា ឆ្នាំ២០២០ ថា កម្ពុជាជាប្រភពជំងឺឆ្លងទៅដល់ប្រទេសវៀតណាម ដែល សម្ដេចតេជោថាមិនអាចទទួលយកបាន និងឱ្យពិចារណា ឡើងវិញពីសំដីបែបនេះ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា , ការប្រមាថ របស់លោក ង ស៊ុនជៀន កាលពីថ្ងៃទី១០ ខែមីនា ឆ្លងកម្ពុជាទេគឺនឹងធ្លាក់មកវៀតណាមដូចជំនន់ទន្លេ មេគង្គ» គឺជាការប្រមាថមកលើរាជរដ្ឋាភិបាលកម្ពុជា និង ប្រជាជនកម្ពុជាដែលមិនអាចទទួលយកបាននោះទេ។ សម្តេចបន្តថា , បញ្ហាជំងឺកូវីដ-១៩ មិនមែនជាបញ្ហារបស់ ប្រទេសណាទៅប្រទេសណានោះទេ គឺជាជំងឺសកល ហើយប្រទេសទាំងអស់មានភាពកិច្ចក្នុងការចូលរួមដោះ ស្រាយ។
សម្ដេចតេជោបានលើកឡើងបន្ថែមថា, សម្តេចមិនប្រឆាំង នឹងវៀតណាមនោះទេ តែសម្ដេចប្រឆាំងទៅនឹងសំដីបុគ្គល ដែលប្រមាថមកលើជាតិខ្មែរ។
សម្តេចតេជោថា៖ «លោកឯងគួរសុំទោសខ្ញុំ សុំទោស ប្រជាជនខ្ញុំ! ……រឿងនេះ(បញ្ហាជំងឺកូវីដ-១៩)អត់ត្រូវ និយាយភាសាបែបនេះជាមួយអ្នកជិតខាងទេ បើអ្នកឯង និយាយហើយ ខ្ញុំក៏មានសិទ្ធិនិយាយដែរ។ ខ្ញុំសំដៅលើ ឧត្ដមសេនីយ៍ ស៊ុនជៀន ខ្ញុំមិនហ៊ានថា ហូរពីវៀតណាមមកកម្ពុជាទេ តែកម្ពុជាត្រូវប្រយ័ត្ន ប្រយែង»។
សម្តេចតេជោ លើកឡើងបន្ថែមថាដោយសារការប្រមាថ នេះហើយទើបសម្តេចប្រឹងជម្នះរហូតចាក់វ៉ាក់សាំងជូន ពលរដ្ឋបានដល់ទៅជាង៨៨ភាគរយនៃពលរដ្ឋសរុប ដែល ធ្វើឱ្យអត្រាឆ្លងនិងសា្លប់ដោយជំងឺកូវីដ-១៩នៅក្នុង ប្រទេសកាន់តែថយចុះជាបន្តបន្ទាប់ រហូតបានបើក ប្រទេសពេញលេញឡើងវិញនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ។
ចាប់ពីខែកក្កដា ឆ្នាំ២០២១មក ករណីជំងឺកូវីដ-១៩ក្នុង ប្រទេសវៀតណាមបានហក់ឡើងយ៉ាងគំហុកពី ជាង២០០ករណីក្នុងមួយថ្ងៃឡើងទៅជាង១ម៉ឺនករណី ក្នុង១ថ្ងៃ កាលពីម្សិលមិញវៀតណាមរកឃើញករណីនៃ ជំងឺកូវីដ-១៩ ជិត១៤០០ករណីក្នុងមួយថ្ងៃ។
ដោយឡែកនៅកម្ពុជា រហូតដល់ ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ១៦នាក់ (ឆ្លងសហគមន៌: ១២ និង នាំចូល: ៤នាក់) និងមានជាសះស្បេីយ ១៨នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១២០២៧២នាក់ និងចំនួនជាសះស្បេីយសរុបកេីន ១១៦៦២៧ នាក់ និង ស្លាប់ថ្មី ៣នាក់ (មិនបានចាក់វ៉ាក់សាំង ១នាក់) សរុបស្លាប់ ២៩៦៣នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2729614 ស្មេីនឹង 160660 ក្នុង១លាន នាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115។ ចំពោះកំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៥ ខែឆ្នូ ឆ្នាំ២០២១
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,០៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,៨១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៤,៦២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ៩០,៨១% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៨៨,៥៦% ៕
ដោយ : សុខ ខេមរា