ក្រសួងទេសចរណ៍ រៀបចំការចូលរួមគោរពវិញ្ញាណខ័ន្ធព្រះសព សម្ដេចក្រុមព្រះនរោត្តមរណឫទ្ធិ ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មខារ៉ាអូខេ (KTV)ក្លិប​កម្សាន្តរង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិន នៅទូទាំង រាជធានីខេត្ត ត្រូវផ្អាកសកម្មភាពអាជីវកម្មរយៈពេល ១(មួយ) ថ្ងៃ គឺនៅថ្ងៃទី០៨ ខែធ្នូ !

ចែករំលែក៖

ភ្នំពេញ : សារាចរណែនាំលេខ ០១៦ សរណន ចុះថ្ងៃទី០៦ ខែធ្នូឆ្នាំ២០២១ របស់ក្រសួងទេសចរណ៍ ស្ដីពីការចូលរួមគោរពវិញ្ញាណខ័ន្ធព្រះសព សម្ដេចក្រុមព្រះនរោត្តមរណឫទ្ធិ ប្រធានក្រុមឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អតីតនាយករដ្ឋមន្ត្រីទី១ និងជាអតីតប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។
ដើម្បីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចរយព្រះ នរោត្តម រណឬទ្ធិ ប្រធានក្រុមឧត្តមទីប្រឹក្សាផ្ទាល់
ព្រះមហាក្សត្រ នៃព្រះរាជាណចក្រកម្ពុជា អតីតនាយករដ្ឋមន្ត្រីទី១ និងជាអតីតប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ មានគុណបំណាច់ដ៏ធំធេងចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ហើយព្រះអង្គបានយាងចូលព្រះទិវង្គត នៅ ដែល ថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំផ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩:៤០ នាទីព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣:៤០ នាទីរសៀល ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា និងដោយរាជរដ្ឋាភិបាលបានប្រកាសយកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ជាថ្ងៃកាន់ទុក្ខជាផ្លូវការ ក្រសួងទេសចរណ៍ សូមធ្វើការណែនាំ ដូចខាងក្រោម៖

១. ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មខារ៉ាអូខេ (KTV)ក្លិប​កម្សាន្តរង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិន នៅទូទាំង រាជធានីខេត្ត ត្រូវផ្អាកសកម្មភាពអាជីវកម្មរយៈពេល ១(មួយ) ថ្ងៃ គឺនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ។

២. ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្ម ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ត្រូវផ្អាកសកម្មភាពលក់គ្រឿងស្រវឹង។
៣. ប្រធានមន្ទីរទេសចរណ៍រាជធានីខេត្ត ត្រូវចុះធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រង អាជីវកម្មសេវាកម្មទេសចរណ៍ខាងលើឱ្យអនុវត្តការផ្អាកអាជីវកម្មតាមសារាចរណែនាំនេះឱ្យមានប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់។

អាស្រ័យហេតុនេះ សូម លោក លោកស្រី អ្នកនាងកញ្ញា ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្ម ទេសចរណ៍ខាងលើ និងឯកឧត្តម លោក លោកស្រីប្រធានមន្ទីរទេសចរណ៍រាជធានីខេត្ត ត្រូវអនុវត្តតាមសារាចរណែនាំនេះ ឱ្យបានម៉ឺងម៉ាត់ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print