ក្រសួងសុខាភិបាលកម្ពុជា​ នឹងរៀបចំបទសម្ភាសន៍រួមគ្នាមួយរវាង លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន និងលោកស្រី​វេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ដើម្បីធ្វើបច្ចុប្បន្នភាពអំពី​ វីរុសកូវីដ-១៩ បំប្លែងថ្មីឈ្មោះ អូមីក្រុង

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​សុខាភិបាល​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​៧​ ខែធ្នូ​ ឆ្នាំ​២០២១នេះ​ បានចេញសេចក្តីជូនដំណឹងដល់បណ្តាញសារព័ត៌មានទាំងអស់ និងសាធារណជនមេតា្តជ្រាបថា ក្រសួងសុខាភិបាល នឹងរៀបចំបទសម្ភាសន៍រួមគ្នាមួយរវាង លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងលោកស្រី​វេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ដើម្បីធ្វើបច្ចុប្បន្នភាពអំពី​ វីរុសកូវីដ-១៩ បំប្លែងថ្មីឈ្មោះ អូមីក្រុង។

សូមអានព័ត៍មានលម្អិតនៅក្នុង​សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ មានដូចខាងក្រោម​៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print