ទំនាក់ទំនងអាមេរិក-ចិនប្រឈមនឹង«ព្យុះភ្លៀង»ជាថ្មី

ចែករំលែក៖

នៅថ្ងៃទី៦ខែធ្នូ អាមេរិកបានប្រកាសថា មិនបញ្ជូនមន្ត្រីរដ្ឋាភិបាលទៅចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ និងប៉ារ៉ាឡាំពិកទីក្រុងប៉េកាំងឡើយ។ ភ្លាមៗនោះចិនបានប្រតិកម្មយ៉ាងខ្លាំងចំពោះសកម្មភាពខាងលើរបស់អាមេរិក។ ទាំងនោះបង្ហាញឱ្យឃើញថា ទំនាក់ទំនងការទូតរវាងអាមេរិក-ចិនប្រឈមនឹងព្យុះភ្លៀងសាជាថ្មី។

នៅថ្ងៃទី៦ខែធ្នូ(ពេលវេលានៅអាមេរិក) លេខាព័ត៌មានសេតវិមានអាមេរិកបានប្រកាសថា រដ្ឋាភិបាលនឹងមិនបញ្ជូនមន្ត្រីទៅចូលរួមពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងា ឆ្នាំ២០២២នៅទីក្រុងប៉េកាំងឡើយ ដោយសារបញ្ហាសិទ្ធិមនុស្ស។ ការប្រកាសខាងលើបានធ្វើឱ្យភាគីចិនខឹងសម្បាយ៉ាងខ្លាំង ដោយនេះជាសកម្មភាពកីឡា មិនមែននយោបាយឡើយ។
នៅថ្ងៃទី៧ខែធ្នូ រដ្ឋាភិបាលចិនបានព្រមានថា ការធ្វើពហិការផ្នែកការទូតរបស់សហរដ្ឋអាមេរិកចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង ប្រទេសចិន នាខែកុម្ភៈ ឆ្នាំ២០២២ខាងមុខ អាចប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យសំខាន់ៗ ហើយចិនក៏បានអំពាវនាវកុំឱ្យសហរដ្ឋអាមេរិកយករឿងនយោបាយទៅលាយឡំជាមួយរឿងកីឡាផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានថ្លែងនៅថ្ងៃទី៧ខែធ្នូដោយបានប្រកាសថា ប្រទេសចិនបានប្រឆាំងដាច់ខាត ចំពោះការធ្វើពហិការនេះ ហើយនឹងចាត់វិធានការឆ្លើយតបវិញយ៉ាងម៉ឺងម៉ាត់។ លោក Zhao Lijian បានគូសបញ្ជាក់ទៀតថា «ផែនការ» របស់សហរដ្ឋអាមេរិកក្នុងការព្យាយាមបង្អាក់ព្រឹត្តិការណ៍កីឡាអូឡាំពិកនោះនឹងទទួលភាពបរាជ័យ ដែលនាំឲ្យអាមេរិកបាត់បង់សិទ្ធិអំណាច សីលធម៌ និងភាពជឿជាក់។ ទីក្រុងប៉េកាំងជំរុញឱ្យអាមេរិកបញ្ឈប់ការនាំយកនយោបាយមកលាយឡំក្នុងវិស័យកីឡា ហើយការធ្វើពហិការនេះគឺជាទង្វើផ្ទុយស្រឡះពីគោលការណ៍នៃកីឡាអូឡាំពិក៕ ដោយសាធី

...


រូបភាព៖BBC

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print