ភ្នំពេញ៖ ព្រះសពសម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ ត្រូវដង្ហែរទៅបូជានៅព្រឹកនេះ មុខវត្តបុទុមវតី ក្នុងខណ្ឌ ដូនពេញ រាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញនឹង ធ្វើការផ្អាកចរាចរណ៍ជាបណ្តោះអាសន្នចាប់ពីមុខព្រះរាជ ដំណាក់ តាមរុក្ខវិថីសម្ដេចបាន ឆ្ពោះទៅមហាវិថីព្រះ នរោត្តម បន្តទៅវិមានឯករាជ្យ មហាវិថីព្រះសីហនុ នាគ បាញ់ទឹក មហាវិថីសុធារស ចាប់ពីម៉ោង ៥ព្រឹករហូត ដល់ពិធីដង្ហែព្រះសពបានបញ្ចប់។
ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី៧ ធ្នូនេះ រដ្ឋបាលរាជធានី ភ្នំពេញបានស្នើសុំប្រជាពលរដ្ឋដែលជាម្ចាស់យានយន្ត គ្រប់ប្រភេទ និងម្ចាស់អាជីវកម្មទាំងអស់ដែលធ្វើដំណើរ ឆ្លងកាត់នៅតាមដងផ្លូវខាងលើ យោគយល់ អធ្យាស្រ័យ ដោយអនុគ្រោះ និងថាផុតពេលហាមឃាត់ បណ្តោះអាសន្ននេះរដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យធ្វើ ចរាចរជាធម្មតាវិញ។
យោងតាមកម្មវិធីបុណ្យ ព្រះសពសម្តេចក្រុមព្រះ នរោត្ដម រណឬទ្ធិ និងត្រូវរំកិលឡើងលើព្រះទីនាំរថយន្តបុស្បុកនិង
ចាប់ដង្ហែនៅម៉ោង៥និង០០នាទីព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
សម្ដេចក្រុមព្រះនរោត្តម រណឬទ្ធិ ប្រសូតនៅថ្ងៃទី២ ខែ មករា ឆ្នាំ១៩៤៤ គឺជាបុត្រទី២របស់សម្តេចព្រះនរោត្ដម សីហនុ និងអ្នកមា្នង ផាត់ កាញ៉ុល។ ព្រះអង្គធ្លាប់ធ្វើជា នាយករដ្ឋមន្ត្រីទី១ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៧ និង បានក្លាយជាប្រធានសភាជាតិពីឆ្នាំ១៩៩៨ ដល់ ឆ្នាំ២០០៦។
ដើម្បីជាការដឹងគុណ និងចូលរួមគោរពវិញ្ញាណក្ខន្ធ ព្រះអង្គ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី៨ ខែ ធ្នូ ឆ្នាំ២០២១ ជាថ្ងៃកាន់ទុក្ខជាតិ ដោយតម្រូវឱ្យគ្រប់ ក្រសួង សា្ថប័ន សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ ឯកជន ទាំងអស់ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ ប្រភេទ គ្រប់ទីវត្តអារាម ព្រមទាំងប្រជាជនទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលនៃដងទង់ជាតិ។
ជាមួយគ្នានោះគ្រប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ជាតិ និង ឯកជនទាំងអស់ ត្រូវផ្អាកការសម្តែង និងចាក់ផ្សាយនូវ ទស្សនីយភាពផ្សេងៗ ដែលមានលក្ខណៈសប្បាយ គគ្រឹកគគ្រេង ខណៈអាជីវកម្មខារ៉ាអូខេ ក្លឹបកម្សាន្ដ រង្គសាល និងបៀហ្គាឌិននៅទូទាំងប្រទេសផ្អាកអាជីវកម្ម ហើយភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ត្រូវ ផ្អាកសកម្មភាពលក់គ្រឿងស្រវឹងដើម្បីចូលរួមគោរព វិញ្ញណក្ខន្ដដល់សម្តេចក្រុមព្រះ។
សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះវិញា្ញណក្ខ័ន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតនាយករដ្ឋមន្រ្តី អតីតព្រះប្រធានរដ្ឋសភាជាតិ និងជាព្រះប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងទៅកាន់ទីឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គត ក្នុងព្រះជន្ម ៧៧ ព្រះវស្សា នាសាធារណរដ្ឋបារាំង វេលាម៉ោង ៣:៤០នាទី ម៉ោងនៅទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយព្រះជរាពាធ។ ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៤៤ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រា នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ ៕
ដោយ : សិលា