អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល : ការធ្វើរៀបចំដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅកាន់ប្រទេស មីយ៉ាន់ម៉ា គឺដើម្បីផលប្រយោជន៍សន្តិភាព !

ចែករំលែក៖

ភ្នំពេញ : នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមគោរពជំរាបជូនបណ្ដាញសារព័ត៌មាន និងប្រិយ៌មិត្តហ្វេសប៊ុក អោយបានជ្រាបថា,
ការធ្វើរៀបចំដំណើរទស្សនកិច្ចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេស មីយ៉ាន់ម៉ា គឺដើម្បីផលប្រយោជន៍សន្តិភាព និងដំណោះស្រាយនយោបាយ ក៏ដូចជាលើកតម្កើងសារជាថ្មីនូវស្ថិរភាពបយោបាយ ជាពិសេស កិច្ចការពារអាយុជីវិតរបស់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា ដែលជាអាទិភាពខ្ពស់បំផុត។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា, យើងទាំងអស់គ្នាបានដឹង និងតែងតែយល់ថា សហគមអាស៊ានមានសមាជិកប្រជាជាតិចំនួន ១០។ ហើយតាមគោលការណ៍ កុងសង់ស៊ីស (CONCENSUS) គឹជាសំឡេងឯកច្ឆ័នទាំង ១០ នៃសមាជិកអាស៊ាន ដែលមិនអាចអវត្តមានសមាជិកណាមួយឡើយ ទោះក្នុងលក្ខខណ្ឌណាក៏ដោយ។ កម្ពុជា តែគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ និងច្បាប់របស់អាស៊ាន ដើម្បីផលប្រយោជន៍រួមនៃសហគមតែមួយ វាសនាតែមួយ ដូចដែលមានចែងក្នុងសេចក្ដីថ្លែងការណ៍រួមរបស់អាស៊ានកន្លងមក។

ក្នុងនាមនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ការធ្វើទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន គឺជាការបង្ហាញនូវមិត្តភាពល្អដែលមិនអាចបំបែកបាន ការចេះជួយគ្នាក្នុងគ្រាអាសន្ន និងសហប្រតិបត្តិការជិតស្និទ្ធនៃប្រជាជាតិទាំងពីរ ក៏ដូចជាក្នុងតំបន់ទាំងមូល។ លើសពីនេះទៀត ទស្សនកិច្ចនេះ គឺស្វែងយល់ពិតប្រាកដក្នុងកិច្ចលើកទឹកចិត្ត ក្នុងកិច្ចអនុវត្តនូវវិធាន៥ចំណុច នៃកិច្ចឯកភាពគ្នារវាងមិត្តមីយ៉ាន់ម៉ា ជាមួយនិងអាស៊ាន។

កម្ពុជាមានក្ដីសង្ឃឹមយ៉ាងមុតមាំថា ដំណោះស្រាយការទូតនឹងកើតមាន ដើម្បីផលប្រយោជន៍គ្រប់ភាគី និងគ្រប់និន្នាការនយោបាយ ក្នុងទិសដៅសន្ដិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ របស់មិត្តមីយ៉ាន់ម៉ាយ៉ាងពិតប្រាកដ៕

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print