ទុក្ខជាន់ទុក្ខ!!កូនប្រសារខ្ចីប្លង់ដីដាក់ធនាគារលុះលែងលះគ្នាទុកបំណុលឱ្យម្ដាយក្មេក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈស្ត្រីមេម៉ាយម្នាក់ចិញ្ចឹមកូនពិការនិងចៅកំព្រា កំពុងវេទនាប្រចាំថ្ងៃ ដោយសារកូនប្រសារប្រុសចិត្តអប្រីយ៍ខ្ចីប្លង់ដីផ្ទះ នឹងដីស្រែ យកទៅដាក់បញ្ចាំធនាគារយកលុយ លុះបែកបាក់គ្នាប្តី ប្រពន្ធ ទុកបំណុលឲ្យក្មេកជាអ្នករ៉ាប់រងតែម្នាក់ឯង កំពុងប្រឈមការរឹបអូសដីផ្ទះនិងដីស្រែពីធនាគារ ។
ស្រ្តីមេម៉ាយរួបនោះក៏សូមសំណូមពរដល់ឯកឧត្តមអភិបាលខេត្ត ជាពិសេសសម្តេចអគ្គមហាសេនាបតីយេជោហ៊ុនសែនមេត្តាជួយអន្តារាគមន៍ផ្តល់យុត្តិធម៌ដល់គ្រួសារគាត់ផង។
ស្ត្រីមេម៉ាយខាងលើមានឈ្មោះលៀម លួម អាយុ ៥៧ឆ្នាំ រស់នៅភូមិផ្លូវសៀម ឃុំគយម៉ែង ស្រុក មង្គលបូរីខេត្ត ។
ស្ត្រីខាងលើបានរៀបរាប់ទាំងភាពក្តុកក្តួលអួលដើមក ថាៈពេលនេះគាត់កំពុងវ័ណ្ឌកមកដល់ថ្ងៃនេះគឺដោយសារតែកូនប្រសាររបស់គាត់ឈ្មោះអ៊ុច ស៊ីណាហៅក្តាម។ស្ត្រីមេម៉ាយបញ្ជាក់ថាៈ កាលដែលមិនទាន់បែកបាក់ជាមួយកូនស្រីរបស់គាត់ឈ្មោះ ប្លុង សារួន គឺបានអង្វរលួងលោមឲ្យរូបគាត់យកប្លង់ដីផ្ទះនិងប្លង់ដីស្រែដើម្បីខ្ចីប្រាក់ធនាគារជាង១០,០០០ដុល្លា(ជាងមួយម៉ឺនដុល្លា) ដើម្បីទិញរថយន្តកង់១០ប្រភេទដឹកដី១គ្រឿងនិងត្រាក់ទ័រ១គ្រឿងដើម្បីរកស៊ី។
តែអ្វីដែលគួរឲ្យហួសចិត្ត ក្រោយពីគេបានប្រាក់ពីធនាគារហើយនោះបែរជាកូនប្រសារគាត់បែកគំនិតក្បត់ចិត្តពីប្រពន្ធកូនដែលរស់ស៊ីអត់ស៊ីក្លៀនលួចមានស្រីខាងក្រៅភ្លេចការងាររកស៊ីចិញ្ចឹមប្រពន្ធកូន ថ្លើមធំហ៊ាននាំស្រីមកនៅលើផ្ទះនឹងបានប្រើអំពើហឹង្សាវាយបណ្តេញប្រពន្ធឲ្យចុះចេញពីផ្ទះដោយគ្មានបានយកអ្វីមកជាមួយបានត្រឹមតែខោអាវ១ចង្កេះប៉ុណ្ណោះ។ចំណែកលុយកាក់ដែលជំពាក់ប្រាក់ធនាគារគឺគេបានទំលាក់មកឲ្យគាត់ជាម្តាយក្មេកអ្នករ៉ាប់រងដោយបានឆ្លើយថា បើគាត់មិនសងធនាគារទេឲ្យគេរឹបអូសដីស្រែដីផ្ទះទៅព្រោះជារបស់គាត់ មិនមែនរបស់គេឯណា ។
ស្ត្រីមេម៉ាយរួបនោះបន្តទៀតថា៖ពេលនោះហើយដែលគាត់ប្រឹងខ្នះខ្នែង ខ្ចីបុលចងការប្រាក់ឯកជនពីអ្នកស្រុកដើម្បីបង់សងធនាគារអស់រយៈពេលរាប់ឆ្នាំគ្រាន់តែការប្រាក់ជាង១០,០០០ដុល្លាទៅហើយពោលគឺការស្មើដើម។ដល់រយៈចុងក្រោយ នេះគឺកំឡុងខែឆ្នូឆ្នាំ២០២១ នេះរូបគាត់អស់លទ្ធភាពមិនដឹងជារកប្រាក់ពីណាមកបង់ធនាគារទៀតឡើយមានតែឲ្យកូនចៅទៅស៊ីឈ្នួលគេ រកប្រាក់បង់ឲ្យធនា គារ ដើម្បីកុំឲ្យគេរឹបអូសដីផ្ទះនិងដីស្រែ ប៉ុន្តែនៅតែប្រឈមនិងការប្រាក់ដដែល។
អ្នកស្រី បញ្ជាក់ថារឿងការបែកបាក់គ្នានោះ ពេលនេះតុលាការមិនទាន់បានកាត់ក្តីចប់នៅឡើយទេដោយគាត់សង្ឃឹមថាសាលាដំបូងខេត្តបន្ទាយមានជ័យ នឹងកាត់ក្តីរកយុត្តិធម៌ឲ្យគាត់បែងចែកទ្រព្យសម្បត្តិរួមមកឲ្យកូនស្រីរបស់គាត់ខ្លះព្រោះពេលនេះផ្ទះនិងត្រាក់ទ័រ១គ្រឿងនិងរថយន្តកង់១០ដឹកដី១គ្រឿងកំពុងស្ថិតនៅក្នុងកណ្តាប់ដៃឈ្មោះ អ៊ុច ស៊ីណាហៅក្តាម ជាកូនប្រសារចិត្តនោះនៅឡើយ ។ម្យ៉ាង វីញទៀត វាមិនដែលនឹកនាចិញ្ចឹមកូននោះទេដោយទម្លាក់បន្ទុកកូន៤នាក់នេះមកឲ្យអ្នកស្រីចិញ្ចឹម ចំណែកគេចិញ្ចឹមតែកូនប្រពន្ធក្រោយប៉ុណ្ណោះ ។
អ្នកស្រីក៏បានសំណូមពរ តាមរយៈព័ត៌មាននេះ ដល់លោកអភិបាលខេត្តបន្ទាយមានជ័យនិងលោកព្រះរាជអាជ្ញាខេត្ត ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនសូមមេត្តាជួយអន្តារាគមន៍នឹង ផ្តល់យុត្តិធម៌ឲ្យរូបគាត់ជាស្ត្រីមេម៉ាយក្រីក្រនេះផង ។
វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print