ភ្នំពេញ : រដ្ឋាករទឹករាជធានីភ្នំពេញបានសេចក្តីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ននៅលេីផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ សង្កាត់ព្រែកឯង និងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មូលហេតុដោយសារ លេចធ្លាយបំពង់មេនាំទឹកស្អាតទំហំ315មម ស្ថិតនៅទីតាំងលើផ្លូវជាតិលេខ១។ ផ្ទៃសេវាផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្ន លើផ្លូវជាតិលេខ១ ចន្លោះផ្លូវ៣vs ដល់ផ្លូវ២៦kk សង្កាត់វាលស្បូវ សង្កាត់ព្រែកឯង និងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្នុងរយៈពេលចាប់ពីម៉ោង ២២:៤៥នាទីយប់ថ្ងៃពុធ ទី៨ ខែធ្នូ ឆ្នាំ២០២១ រហូតដល់បញ្ចប់កាជួសជុល ៕
...
ដោយ ស សម