សិក្សាពីទ្រឹស្ត្រី រដ្ឋមន្ត្រីការបរទេស នាយករដ្ឋមន្ត្រីនៃប្រទេសចំនួន ៤

ចែករំលែក៖

ភ្នំពេញ : ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ បានលើកពីសិក្សាពីទ្រឹស្ត្រី រដ្ឋមន្ត្រីការបរទេស នាយករដ្ឋមន្ត្រីនៃប្រទេសចំនួន ៤ មកបង្ហោះជាសារខ្លីៗ ដែលមានខ្លឹមដូចខាងក្រោម : លោក ប៉េទ័រ ហ្ស៊ីយាតូ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី បានលើកឡើងថា៖ «ការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងសហភាពអឺរ៉ុប និងអាស៊ី អាចជួយពន្លឿនការចាប់ផ្តើមឡើងវិញនៃសេដ្ឋកិច្ចជាតិរបស់យើង ដើម្បីផលប្រយោជន៍ប្រជាជន តាមរយៈការបង្កើតការងារ និងការជំនួសកន្លែងការងារដែលបានបាត់បង់ ដោយសារតែផលប៉ះពាល់សេដ្ឋកិច្ចនៃជំងឺរាតត្បាតនេះ។»
លោក រូបឺត អាបេឡា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋម៉ាល់តា បានមានប្រសាសន៍ថា៖ «យើងត្រូវរៀនសូត្រពីបទពិសោធន៍ដែលបានឆ្លងកាត់ក្នុងរយៈពេល ២៤ ខែកន្លងមកនេះ និងអភិវឌ្ឍយន្តការនានា ដើម្បីជំរុញការស្តារសេដ្ឋកិច្ចរបស់យើងឡើងវិញ និងរៀបចំបង្កើតឧបករណ៍ដើម្បីពង្រឹងការត្រៀមខ្លួនរបស់យើងសម្រាប់ពេលអនាគត។ យើងត្រូវតែពង្រឹងមហិច្ឆិតារបស់យើងសម្រាប់កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព ដើម្បីជៀសវាងវិសមភាពក្នុងចំណោមបណ្តាប្រជាជាតិនានា។»
លោក អានតូនីញ៉ូ កូស្តា នាយករដ្ឋមន្ត្រីនៃប្រទេសព័រទុយហ្គាល់ បានលើកឡើងថា៖ «ការស្ដារពិភពលោកឡើងវិញបន្ទាប់ពីជំងឺកូវីដ-១៩ គឺជាចំណុចផ្ដោតការយកចិត្តទុកដាក់មួយដ៏ត្រឹមត្រូវនៅក្នុងកិច្ចប្រជុំកំពូលនេះ។ វាឆ្លុះបញ្ចាំងពីសារៈសំខាន់ដែលអាស៊ី និងអឺរ៉ុបភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការដើម្បីជម្នះបញ្ហាប្រឈមជាសកល។ […] ជំងឺរាតត្បាតនេះ បានរំខានដល់ការតភ្ជាប់ទំនាក់ទំនងជាមូលដ្ឋានបំផុតរបស់មនុស្ស និងទាមទារការយកចិត្តទុកដាក់របស់យើងចំពោះសារៈសំខាន់នៃការតភ្ជាប់ទំនាក់ទំនងកាន់តែប្រសើរ បទប្បញ្ញត្តិកាន់តែប្រសើរ បច្ចេកវិទ្យាកាន់តែប្រសើរ និងនវានុវត្តន៍កាន់តែច្រើនថែមទៀត។»
លោក លូអ៉ីជី ឌី ម៉ៃយ៉ូ រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋអ៉ីតាលី បានមានប្រសាសន៍ថា៖ «កិច្ចសហប្រតិបត្តិការរវាងអឺរ៉ុប និងអាស៊ី គឺជាបញ្ហាគន្លឹះនៅក្នុងកិច្ចប្រជុំកំពូលនេះ។ ប្រទេសអ៉ីតាលីប្តេជ្ញាយ៉ាងមុតមាំក្នុងការកសាងភាពជាដៃគូសេដ្ឋកិច្ច “ឈ្នះ-ឈ្នះ” ជាមួយអាស៊ីក្នុងវិស័យជាច្រើនដែលជាផលប្រយោជន៍រួម ដូចជា ថាមពលកកើតឡើងវិញ នវានុវត្តន៍ឌីជីថល និងការតភ្ជាប់ជាដើម។» ៕


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print