ខេត្តព្រះសីហនុ ៖ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថានៅថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត កម្លាំងប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានទទួលជនសង្ស័យម្នាក់ ពីសន្តិសុខឆាយណាថោន ពាក់ពន្ធ័នឹងករណីគ្រឿងញៀន ស្ថិតនៅភូមិ ០៦ សង្កាត់លេខ ០៤ ក្រុង-ខេត្តព្រះសីហនុ កាលពីវេលាម៉ោង០៩និង៣០នាទី កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ នៅចំណុច ភូមិ០៦ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ទៅកាន់សាលាដំបូងខេត្តអនុវត្តទោសតាមផ្លូវច្បាប់។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ Buntharik MumthuleePrem ភេទស្រី ជនជាតិថៃ មុខរបរបំរេីការខារ៉ាអូខេ ទីលំនៅបច្ចុប្បន្ន ភូមិ ០៦ សង្កាត់ ០៤ ក្រុង-ខេត្តព្រះសីហនុ
ស្រុកកំណេីត : ប្រទេសថៃ ។
សមត្ថកិច្ចបានឲ្យដឹងថាវត្ថុតាងដកហូតបានរួមមាន ៖
-ម្សៅក្រាមពណ៍សថ្លា សង្ស័យសារធាតុញៀនចំនួន០២កញ្ចប់ និង-ទូរសព្ទ័ ចំនួន ០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យខាងលេី កម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់ ៕
ដោយ៖ អរុណរះ