ព័ត៌មានបឋម៖ ខណៈនេះ អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋអស់៧២ខ្នង

ចែករំលែក៖

ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋចំនះន៧២ខ្នងត្រូវបានអគ្គីភ័យឆាបឆេះ ដោយមិនទាន់ដឹងមូលហេតុនៅឡើយ នៅព្រឹក ម៉ោង៧ និង ៣០ នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ តាមបណ្តោយផ្លូវរថភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងនោះកម្លាំងសមត្ថកិច្ចបានយករថយន្តសង្គ្រោះ និង បង្ការ ពន្លត់អគ្គីភ័យ ជាច្រើនគ្រឿងក្នុងការបាញ់អន្តរាគមន៍លើបញ្ហា អគ្គីភ័យដ៏ធំមួយនេះ។

ទោះជាយ៉ាងណា សមត្ថកិច្ចសន្និដ្ឋានថា ការឆាប់ឆេះនេះត្រូវបានបំផ្លាញ់ផ្ទះអស់ប្រមាណ៧២ខ្នង តែមិនទាន់ដឹងថាមានអ្នកគ្រោះថ្នាក់ដែរឬទេ ។ ចំពោះមូនហេតុកំពុងស្រាវជ្រាវបន្ត៕

...

ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print