ភ្នំពេញ៖ អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ នៅវេលាម៉ោង ៨ព្រឹកថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និង ផ្តល់អំណោយមនុស្សធម៌ ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ទីទាល់ក្រ ជាអ្នករត់ម៉ូតូឌុប រត់កង់បី ជនពិការ និង ចាស់ជរា គ្មានទីពឹង ចំនួន ៥០ គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម រាជធានីភ្នំពេញ លោក ពេជ្រ កែវមុនី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ ជាពិសេស សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋយេីងទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេសប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ទីទាល់ក្រ ចាស់ជរា គ្មានទីពឹង ជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” ។
ទន្ទឹមនឹងការពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខប្រកបដោយការព្រួយបារម្ភពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជាអ្នករត់ម៉ូតូឌុប រត់កង់បី ឬតុតុ ជនពិការ ចាស់ជរា គ្មានទីពឹង ទាំងអស់ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខា បានលេីកឡេីងបន្តថា ទោះគ្រប់កាលៈទេសៈណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មិនបោះបង់ចោលបងប្អូនប្រជាពលរដ្ឋជាដាច់ខាត ដោយសម្តេចទាំងទ្វេ បានចាត់ទុករាល់ទុក្ខលំបាករបស់បងប្អូនទាំងអស់ជាទុក្ខលំបាករបស់សម្តេចផ្ទាល់ ។
បន្ទាប់មកលោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខា បានធ្វើការអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តយកចិត្តទុកដាក់ការពារ រក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីចូលរួមទប់ស្កាត់ បង្ការហានិភ័យពីការឆ្លងជំងឺ កូវីដ-១៩ ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួនយើង ត្រូវលាងសម្អាតនៅភាពកខ្វក់ជាមួយនិង អាកុល ជែល ឬសាប៊ូ និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ជាប្រចាំផងដែរ ជាពិសេសត្រូវអនុវត្តនូវវិធានការ ៣កុំ ៣ការពារ តាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល អោយបានខ្ជាច់ខ្ជួន ។ ម្យ៉ាងវិញទៀតសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំភ្លេចថែរក្សា សុខភាព បើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក អាកាសធាតុនឹងចុះត្រជាក់ខ្លាំងរហូតដល់ពាក់កណ្តាលខែកុម្ភៈ ដូច្នេះអ្នកដែលប្រឈមជាងគេគឺលោកយាយ លោកតា យាយជី តាជី និង ព្រះសង្ឃដែលមានជន្មាយុច្រើន។ ហើយថ្មីៗនេះ ជំងឺកូវីដ-១៩ បំលែងថ្មីប្រភេទ Omicron (អូមីក្រុង)ដែលពិភពលោកកំពង់មានការព្រួយបារម្ភ ជាពិសេស ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស កុំភ័យស្លន់ស្លោបាត់បង់ម្ចាស់ការ ត្រូវរស់នៅតាមបែបគន្លងថ្មី ដោយប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ និង ៣កុំ ជានិច្ច ។
ចំណែកអំណោយមនុស្សធម៌ដែលទទួលបានក្នុងមួយគ្រួសារ រួមមាន ៖ អង្ករ ៣០គីឡូក្រាម ,ទឹកសុទ្ធ ឱរ៉ាល់ ១កេស , ត្រីខ កំប៉ុង ១យួរ , មី ១កេស , ទឹកត្រី ឬ ទឹកស៊ីវអ៉ីវ ១យួរ ដើម្បីដោះស្រាយនូវជីវភាពប្រចាំថ្ងៃផងដែរ៕
ដោយ៖ស តារា