សាច់គោ សាច់ក្របីលួចនាំចូលពីវៀតណាមតាមផ្លូវជាតិលេខ៣ ត្រូវបានសមត្ថកិច្ចដុតបំផ្លាញចោលហើយ !

ចែករំលែក៖

ខេត្តកណ្តាល : នៅថ្ងៃសៅរ៍ ទី១១ ខែធ្នូ ឆ្នាំ២០២១​
ដោយទទួល​បាននូវអនុសាសន៍ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ត្រីលី សុជាតិ ស្នងការរងទទួលផែន​ប្រឆាំង​បទល្មើសសេដ្ឋកិច្ច បា​នដឹកនាំកម្លាំងចុះបង្រ្កាបរថយន្ត ssangyong ១គ្រឿង ដឹកសាច់គោសាច់ក្របី ចំនួន៣តោន លួចនាំចូលខុសច្បាប់ពីប្រទេសវៀតណាម តាមច្រកភ្នំដិន ។​
ប្រតិបត្តិការ​នេះធ្វើឡើងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១១ និង០០នាទី ចំណុចផ្លូវជាតិលេខ៣ ភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។​
បច្ចុប្បន្ន​វត្តុតាងខាងលើ ត្រូវដុតបំផ្លាញចោលហើយ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ ។
សូមបញ្ជាក់ថា, បើយោងតាមលោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងទទួលផែនការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាលបានឲ្យដឹងថា អ្នកតំណាងម្ចាស់ទំនិញមានឈ្មោះ ឌុក ភក្តី ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។ អ្នកបើកបរមានឈ្មោះ ឈូក ដា ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិចំបក់ទឹម ឃុំគិរីចុងកោះ ស្រុកគីរីវង់ ខេត្តតាកែវ.បើករថយន្តម៉ាក SSANGYONG ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2H-3680 ។
ចំណែកវត្ថុតាងដកហូតបានមាន៖១-រថយន្តមួយគ្រឿងម៉ាកSSANGYONGពណ៌សពាក់ស្លាកលេខភ្នំពេញ2H-3680។, ២-សាច់គោ ម៉ាកAL-AMMAR ដាក់ប្រអប់ ក្រដាសពណ៌លឿង ចំនួន 75 ប្រអប់ ក្នុងមួយប្រអប់ចំនួន 20 គីឡូក្រាម ស្មើនឹង1500 kg។និង៣-សាច់ក្របី ម៉ាក BLACK GOLD ប្រអប់ក្រដាសពណ៌សចំនួន75 ប្រអប់ ក្នុងមួយប្រអប់ចំនួន 20 kg ថ្មើរនឹង 1500 KG។ ដោយសរុបសាច់គោនិងសាច់ក្របី ចំនួន150 ប្រអប់ស្មើនឹង ៣០០០Kg។
លោកឧត្តមសេនីយ៍ លី សុជាតិ បានបន្តទៀតថា បន្ទាប់ពីក្រុមការងារបានត្រួតពិនិត្យរួចរាល់ លោកព្រះរាជអាជ្ញា បានសម្រេចឲ្យក្រុមការងារ រក្សាទុកវត្ថុតាងខាងលើនៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបណ្ដោះអាសន្ន ហើយខាងមន្ត្រីនាយកដ្ឋានសុខភាពសត្វបានដកយកសំណាកសាច់គោនិងសាច់ក្របីចំនួនពីរកេះស្មើរ៤០គីឡូយកទៅធ្វើវិភាគរកមេរោគនិងសារធាតុផ្សេងៗ និងមន្រ្តីសាខា (កបប) យកសំណាកសាច់គោនិងសាច់ក្របីចំនួនពីរកេះស្មើ៤០គីឡូ ទៅពិនិត្យវិភាគរកសារធាតុគីមីហាមឃាត់ដើម្បីបន្តរនិតិវិធី។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ត្រីស្នងការរងបានប្រាប់ឲ្យដឹងទៀតថា ក្រោយទទួលបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលឲ្យយកតៃកុងរថយន្តទាំង២នាក់ដើម្បីឲ្យកម្លាំងជំនាញផ្នែកគ្រឿងញៀនរបស់ស្នងការដ្ឋានធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផល អ្នកទាំង២នាក់ពិតជាមានសារធាតុញៀនពិតប្រាកដមែន។
បើតាមការឆ្លើយបំភ្លឺពីអ្នកបើកបរនិងអ្នករួមដំណើរដែលជាម្ចាស់សាច់គោនិងសាច់ក្របីបានឲ្យដឹងថា ទំនិញល្មើសច្បាប់ខាងលើនេះគឺបាននាំចូលតាមច្រកភ្នំដិន។
ទីបំផុត ! ត្រូវបានដុតកំទេចចោលហើយ ដោយកម្លាំងសមត្ថកិច្ច ជំនាញចម្រុះ បន្ទាប់ពីមានការឯកភាពពីតំណាងអយ្យការ អបសាលាដំបូងខេត្ត ៕


ដោយ , សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print