ខេត្តបន្ទាយមានជ័យៈមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១នេះ បានបើកសិក្ខាសាលាបច្ចេកទេស ចិញ្ចឹមជ្រូក គោ នៅតាមសហគមន៍ ការកែច្នៃចំណីគោ ជ្រូក ចំណីសត្វ ការសាងសង់ក្រោលគោ ការធ្វើវ៉ាក់សាំង ជំងឺឆ្លងផ្សេងៗ និងធ្វើការបណ្តុះបណ្តាលស្តីពីបច្ចេកទេស ចិញ្ចឹមជ្រូក គោ នៅតាមសហគមន៍ ការកែច្នៃចំណីគោ ការដាំស្មៅដំណាំចំណីសត្វ ការសាងសង់ក្រោលគោ ការធ្វើវ៉ាក់សាំង ជំងឺឆ្លង នេះសារៈសំខាន់ណាស់សម្រាប់អ្នកចិញ្ចឹមសត្ច នៃការបង្កាត់សិប្បនិម្មិតគោ ជូនដល់កសិករចិញ្ចឹមគោ ពីសកម្មភាពសម្រាប់ឆ្នាំ២០២២ ពិធីនេះប្រារព្ធធ្វើឡើងនៅមន្ទីរកសិកម្មខេត្ត ដោយមានការចូលរួម លោកប៉ាង សុវណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មខេត្ត លោក ហ៊ុយ ទូច ប្រធានការិយាល័យ ផលិតកម្មនិងបសុពេទ្យ និង មន្ត្រីជាច្រើនរូប។
លោកហ៊ុយ ទូច ប្រធានការិយាល័យ ផលិតកម្មនិងបសុពេទ្យ បានលើកឡើងថា៖សិក្ខាសាលា បណ្តុះបណ្តាលបច្ចេកទេស ចិញ្ចឹមជ្រូក គោ នៅតាមសហគមន៍ ការកែច្នៃចំណីគោ ជ្រូក ណីសត្វ ការសាងសង់ក្រោលគោ ការធ្វើវ៉ាក់សាំង ជំងឺឆ្លងផ្សេងៗ វាមានសារៈសំខាន់ណាស់នៃការបង្កាត់សិប្បនិម្មិតគោ ជ្រូក ជូនដល់កសិករចិញ្ចឹមសត្វគោ ជ្រូក ក្នុងគោលបំណងពិនិត្យលើកែប្រែសកម្មភាពខ្លះនៃការិយាល័យចំណុះ ដើម្បីសម្រេចគោលដៅផែនការសកម្មភាពឆ្នាំ២០២២ ។
លោក ហ៊ុយ ទូច បានគូសបញ្ជាក់ថា៖ ការបណ្តុះបណ្តាលស្តីពីការចិញ្ចឹម ជ្រូក គោ នៅតាមសហគមន៍នេះត្រូវធ្វើតារាងលម្អិតកន្លែងចិញ្ចឹម និងកិច្ចសហការគាំទ្រពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្នុងនោះមន្ត្រីកសិកម្មធ្វើការ ពន្យល់និងធ្វើការណែនាំដល់កសិករ ក្នុងវគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមគោ ការកែច្នៃចំណីគោ ការធ្វើផ្អកចំបើង ការដាំស្មៅដំណាំចំណីសត្វ ការសាងសង់ក្រោលគោ ការធ្វើវ៉ាក់សាំង ជំងឺឆ្លង និងសារៈសំខាន់នៃការបង្កាត់សិប្បនិម្មិតគោ ជូនដល់ក្រុមកសិករចិញ្ចឹមគោ ជ្រូក។
លោកប្រធានការិយាល័យ បានបញ្ជាក់ទៀតថា៖មន្រ្តីបសុពេទ្យដែលប្រចាំការនៅតាមសត្តឃាតដ្ឋាន បន្តពង្រឹងការត្រួតពិនិត្យអនាម័យសាច់សត្វ និងផលិតផលមានដើមកំណើតពីសត្វ ដើម្បីរក្សាបាននូវគុណភាពសាច់សត្វដោយបានអូសត្រាបញ្ជាក់នៅលើផ្ទាំងសាច់ ដែលអាចធានាបានថាជាសាច់ចេញពីសត្តឃាតដ្ឋាន មានមន្រ្តីត្រួតពិនិត្យត្រឹមត្រូវសម្រាប់អ្នកបរិភោគ ។
ជាមួយគ្នានោះផងដែរ លោកប៉ាង សុវណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តបានគូសបញ្ជាក់ថា៖ តម្លៃជ្រូករស់ លក់ក្នុងទីផ្សារជ្រូករបស់ខ្មែរ១០. ៦០០រៀល ក្នុង០១គ.ក្រ តម្លៃជ្រូករស់ ថៃ ១០. ៣០០រៀល ក្នុង០១គ.ក្រ តម្លៃមាន់៣សាសន៍១០ .៧០០រៀល ក្នុង០១គ.ក្រ (CP) តម្លៃមាន់សាច់ ៦. ២០០រៀល ក្នុង០១គ.ក្រ (CP) តម្លៃស៊ុតមាន់១.៥០០ក្នុង១គ្រាប់ តម្លៃស៊ុតទា៥០០រៀលគ្រាប់ ៕ វណ្ណា