បើកម៉ូតូសណ្តោងរុឺម៉កលឿនពេកជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាកBMWចំពីក្រោយរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូសណ្តោងរុឺម៉កក្នុងល្បឿនលឿន វ៉ារថយន្តមួយគ្រឿងទៀតក៏ជ្រុលទៅបុកចំពីក្រោយរថយន្តស៊េរីទំនើបម៉ាកBMW ដែលបើកបរនៅខាងមុខបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង៥០នាទីយប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកBMW ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BK- 1122បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ត្រង់ចំណុចកើតហេតុបានបន្ថយល្បឿនដើម្បីឱ្យរថយន្តកុងតឺន័របត់ចូលក្នុងឃ្លាំង ស្រាប់តែមានម៉ូតូសណ្តោងរុឺម៉កមួយគ្រឿងបើកបរដោយបុរសម្នាក់និងមានមនុស្សបួននាក់ទៀតជាអ្នករួមដំណើរ ដែលធ្វើដំណើរស្របទិសគ្នាមកពីក្រោយក្នុងល្បឿនលឿនបានបើកវ៉ាជែងរថយន្តមួយគ្រឿងទៀតហើយចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុករថយន្តBMWចំពីក្រោយផ្នែកខាងឆ្វេងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនបណ្តាលឱ្យមានអ្នកណារងរបួសនោះទេ។

ក្រោយកើតហេតុសម្ថកិច្ចមូលដ្ឋានបានមកដល់រួចឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា តែដោយសារសម្របសម្រួលមិនត្រូវសមត្ថកិច្ចមូលដ្ឋានក៏បានទំនាកទំនងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍មកធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕

...

ដោយ៖ និន សុភ័ស្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print