បុរសម្នាក់ជិះម៉ូតូយ៉ាងលឿនទៅបុករថយន្តកំពុងឆ្លងផ្លូវពេញទំហឹង​ បណ្ដាលឱ្យរងរបួសធ្ងន់

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសម្នាក់បានរងរបួសធ្ងន់​ ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះអាយុជីវិតភ្លាមៗ​ បន្ទាប់ពីជិះម៉ូតូលឿនពេកមិនប្រយ័ត្ន​ជ្រុលទៅបុករថយន្តដែលកំពុងបេីកឆ្លងផ្លូវពេញទំហឹង​ កាលពីវេលាម៉ោងជាង១២​រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​១៣​ ខែធ្នូ​ ឆ្នាំ​២០២១​ នៅចំណុចមុខមជ្ឈមណ្ឌល​ ព្រីង​ផ្លាហ្សា​ តាមបណ្ដោយមហាវិថីព្រះនរោត្ដម​ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ ។
​ យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុគេ
ឃេីញរថយន្តម៉ាក​ MG RX5 ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2BA-8020 បេីកចេញពីផ្លូវលំ​ជាប់អគារព្រីងផ្លាហ្សា​ ឆ្លងមហាវិថីព្រះនរោត្ដមឆ្ពោះទៅទិសខាងជេីង​ ខណៈបើកឆ្លងបានពាក់កណ្ដាលផ្លូវ​ ក៏ត្រូវបុរសម្នាក់ជិះម៉ូតូម៉ាក​ហុងដាឌ្រីម​ ស៊េរីឆ្នាំ២០២១​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ កណ្ដាល​ 1AJ-5580 ដែលតាមបណ្ដោយមហាវិថីព្រះនរោត្ដម​ក្នុងទិសដៅពីជេីងទៅត្បូងយ៉ាងលឿន​ និងមិនប្រយ័ត្ន​នោះបានទៅបុករថយន្តចំកង់ក្រោយចំហៀងខាងឆ្វេងពេញទំហឹង​ បណ្ដាលឱ្យម៉ូតូបាក់កាំកង់មុខខូចខាតយ៉ាងដំណំ​ ចំណែករថយន្តខូចខាតតិចតួចប៉ុណ្ណោះ​ ក្នុងនោះដែរម្ចាស់ម៉ូតូបានរងរបួសធ្ងន់​ត្រូវបានប្រជាពលរដ្ឋទាក់ទងទៅរថយន្តសាមុយឱ្យមកដឹកជនរងគ្រោះយកទៅសង្គ្រោះភ្លាមៗ​ ។
​ ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ ហើយបានលេីកម៉ូតូ​និងយករថយន្តទៅដាក់អែបខាងសិន​ដេីម្បីកុំឲ្យមានការកកស្ទះចរាចរណ៍​ដល់អ្នកដំណេីរ ។ បន្ទាប់មកសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌចំការមន​បានចុះមកដល់​ហេីយធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក​ រង់ចាំដោះស្រាយតាមនីតិវិធី​នាពេលក្រោយ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print