លោក ហេង រតនា : លទ្ធផលការងារគ្រប់មុខព្រួញរបស់អង្គភាពCMACក្នុងរយៈពេល១១ខែពីខែមករា-វិច្ឆិកា​ ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ : លោក ហេង រតនា អគ្គនាយកសុីម៉ាក់ នៅរសៀលថ្ងៃទី១៣ ខែធ្នូនេះ បានបញ្ជាក់ថា, លទ្ធផលការងារគ្រប់មុខព្រួញរបស់អង្គភាពCMACក្នុងរយៈពេល១១ខែ​ ពីខែមករា-វិច្ឆិកា​ ឆ្នាំ២០២១នេះ បានទទួល​លទ្ធផលប្រកបដោយជោគជ័យ គួរឲ្យកត់សម្គាល់បើទោះជាស្ថិតក្នុងបរិបទសកលនៃការឆ្លងរាលដាលជម្ងឺកូវីដ-១៩ក៏ដោយ។ ក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រំដោះផ្ទៃដីចម្ការមីន​និងចម្ការគ្រាប់សរុបទំហំ៩១.៩១៩.៩៧២ម៉ែត្រក្រឡាស្មេីនឹងជាង៩២%នៃផែនការ​ ដោយរុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន៨២.១៣៨គ្រាប់ ក្នុងនោះមីនប្រឆាំងមនុស្សចំនួន១៦.១៣៨គ្រាប់ មីនប្រឆាំងរថក្រោះចំនួន៣២៣គ្រាប់ គ្រាប់បែកទម្លាក់ពីយន្ដហោះ៣៩គ្រាប់ គ្រាប់បែកចង្កោម៨.០៩០គ្រាប់ មីនច្នៃចំនួន១៧គ្រាប់ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៥៧.៥៣១គ្រាប់។​

លោកបន្តថា, សំរាប់ផែនការឆ្នាំ២០២២ខាងមុខ​ អង្គភាពសុីម៉ាក់មានផែនការរំដោះផៃ្ទដីរងការគំរាមកំហែងដោយសារគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមជាង១២៥គីឡូម៉ែត្រក្រឡា​ លេីផែនការនេះ​កំលាំងអង្គភាពសុីម៉ាក់បានទទួលការគាំទ្រគំរោង​ជំនួយរបស់រដ្ឋាភិបាលជប៉ុន​ គំរោងជំនួយតាមរយ:ដេញថ្លៃពីUNDP/អាជ្ញាធរមីន​ គំរោងជំនួយរបស់រដ្ឋាភិបាលចិន​ គំរោងជំនួយរបស់អង្គការជំនួយប្រជាជនណរ័វេស្ស​(NPA ដែលទទួលបានពីរដ្ឋាភិបាលណ័រវេស្សនិងអាមេរិក)​ គំរោងជំនួយអង្គការAPOPOរបស់រដ្ឋាភិបាលប៊ែលហ្សិក​ គំរោងជំនួយរបស់អង្គការJMAS និងគំរោងជាមួយអង្គការMAG​ សរុបមានចំនួន២៥គំរោង​ និងអាចមានលទ្ធភាពពង្រីកបន្ថែមដេីម្បីសំរេចមហិ្ឆតាផែនការឆ្នាំ២០២២ខាងមុខនេះ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print