ភ្នំពេញ៖ បេីតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានថ្លែងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះថា៖ ករណីបង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំ នៅខេត្តកំពង់ស្ពឺម្សិលមិញនេះ ស្ថិតនៅចំណុចទីតាំងក្រុមហ៊ុនផលិតដំណាប់ស្វាយយីហោ «រីចហ្វាមអេស៊ាឯ.ក» ស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ រហូតមកទល់ពេលនេះឈានដល់ការឃាត់ខ្លួនមនុស្សជាង ១០នាក់ហើយ និងរឹបអូសគ្រឿងញៀនជាង ១៤០០ គីឡូក្រាម។
លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ បានថ្លែងបន្តថា ក្នុងប្រតិបត្តិការនោះក្រោមការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលដឹកនាំផ្ទាល់ដោយលោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលការងារប្រយុទ្ធប្រឆាំងគ្រឿង.ញៀន កម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះសហកាបង្ក្រាបឈ្មួញកែច្នៃគ្រឿងញៀនដ៏ធំខាងលេីនេះ និងឈានដល់ការផ្ទុះអាវុធតដៃគ្នា ជាមួយជនសង្ស័យម្នាក់ស្លាប់ និងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់នៅនឹងកន្លែងផងដែរ។
នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនរូបនេះ បានបន្ថែមទៀតថា ក្រោយឃាត់ខ្លួនជនសង្ស័យ២នាក់ ពួកគេក៏បានសារភាពនូវទីតាំងដែលពួកគេដឹកចេញនេះ គឺជាកន្លែងផលិត និងកែច្នៃគ្រឿង.ញៀននៅក្នុងរោងចក្រផលិតដំណាប់ស្វាយរបស់ក្រុមហ៊ុនចិន (រីចហ្វាមអេស៊ាង.ក) ស្ថិតនៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចក៏សហការអមដោយស្ថាប័នអយ្យការ បានចុះទៅឆែកឆេរនៅទីតាំងនោះ ក៏បានរកឃើញ និងរឹបអូសគ្រឿង.ញៀនដូចមាន ៖ ១- ម្សៅសសង្ស័យ កេតាមីន(KE- TAMIN) ចំនួន៧៤ការ៉ុង ដោយក្នុង១ការ៉ុងមានចំនួន២០កញ្ចប់ធំ ស្មើប្រមាណ ១៤៨០ គីឡូក្រាម ទាំងសំបក, ២- អាវុធខ្លីម៉ាក K៥៤ ១ដើម និង៣- រថយន្ត២គ្រឿង សារធាតុគីមី និងឧបករណ៍កែច្នៃគ្រឿង.ញៀនមួយចំនួនធំ ។
ជនសង្ស័យទាំង៣នាក់នេះ៖ ទី១-ឈ្មោះ LEE TSUNG HAN អាយុ៣២ឆ្នាំ ភេទប្រុស ជនជាតិចិន តៃវ៉ាន់ (ស្លា.ប់) ។ ទី២-ឈ្មោះ LY POHAN ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិនតៃវ៉ាន់ (អ្នកបើកបររថយន្តដឹកគ្រឿងញៀន) និងទី៣.ឈ្មោះ LY POHAN ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិចិនតៃវ៉ាន់ (ជាអ្នកគ្រប់គ្រងកន្លែងកៃច្នៃគ្រឿងញៀនខាងលេីនេះ) ។
លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ បានបញ្ជាក់បន្ថែមថា ការចុះទៅទីតាំងផលិតគ្រឿងញៀន កម្លាំងសមត្ថកិច្ចជំនាញក៏ឈានទៅឃាត់ខ្លួនមនុស្សជាង១០នាក់ទៀត ដែលស្នាក់នៅទីតាំងផលិតដំណាប់ស្វាយរបស់ក្រុមហ៊ុនចិននោះ និងរឹមអូសថ្នាំ.ញៀនប្រភេទ (កេតាមីន) ១៤៨០គីឡូក្រាម ក្នុងនោះក៏បានរកឃើញសារធាតុគីមីសម្រាប់ផ្សំកែទៅជាគ្រឿង.ញៀនប្រមាណ៨០តោន រួមជាមួយឧបករណ៍ផលិត កែច្នៃមួយចំនួនទៀតផងដែរ។ បច្ចុប្បន្នមនុស្សជាង១០នាក់ខាងលើនេះ មិនទាន់បញ្ជាក់ថា ពួកគាត់ជាជនសង្ស័យនៅឡើយនោះទេ ដោយសមត្ថកិច្ចកំពុងសាកសួរ។
គួរបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យ រួចនិងគ្រឿងញៀនសរុបចំនួន ១៤៨០គីឡូក្រាម ព្រមទាំងវត្ថុតាងខាងលេីនេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីបន្តតាមនីតិវិធីច្បាប់៕ដោយ៖សហការី