អាមេរិក៖ បាញ់ប្រហារនៅក្នុងពិធីបួងសួងនៅរដ្ឋតិចសាស់ ស្លាប់និងរបួស១៤នាក់

ចែករំលែក៖

មន្ត្រីប៉ូលិស តំបន់ Harris បានឱ្យដឹងថា ជនដៃដល់បានបើករថយន្តចូលទៅជិតទីតាំងដែលមានមនុស្សជាច្រើនជួបជុំគ្នាដើម្បីធ្វើពិធីបួងសួង ហើយក៏បើកការបាញ់ប្រហារបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង១៣នាក់ទៀតរងរបួស។ ការបាញ់ប្រហារកើតឡើងនៅជាយក្រុង Houston រដ្ឋតិចសាស់ សហរដ្ឋអាមេរិក ។ មន្ត្រីប៉ូលិសក្នុងតំបន់បានឱ្យដឹងថា ហេតុការណ៍បាញ់ប្រហារកើតឡើងនៅយប់ថ្ងៃទី១២ខែធ្នូ (ពេលវេលាក្នុងតំបន់)បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ក្នុងពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ក្នុងចំណោមអ្នករងរបួសមាន៣នាក់របួសធ្ងន់កំពុងតែសង្គ្រោះបន្ទាន់ ។ លោក Ed Gonzalez មន្ត្រីប៉ូលិសក្នុងតំបន់បានឱ្យដឹងថា ពិធីបួងសួងធ្វើឡើងសម្រាប់កុមារាដែលរងការសម្លាប់កាលពីប៉ុន្មានសប្តាហ៍កន្លងមក។ លោកបន្តទៀតថា ក្នុងចំណោមអ្នករងរបួសមានទំាងកុមារផងដែរ៕ ដោយសាធី

ប្រភពរូប៖nypost.com

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print