លោក ហ៊ុន ម៉ានី ចូលរួមជាភ្ញៀវកិត្តិយសក្នុងសន្និបាតប្រចាំឆ្នាំ២០២១ របស់ AmCham

ចែករំលែក៖

ភ្នំពេញ÷នាល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ តបតាមការអញ្ជើញរបស់ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជាលោកហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងសន្និបាតប្រចាំឆ្នាំ២០២១ របស់ AmCham ដែលពិធីនេះប្រព្រឹត្តទៅនៅសណ្ឋាគារ Raffles Hotel Le Royal។

បើតាមការបញ្ជាក់ពី Amcham ពិធីនេះ តែងត្រូវបានរៀបចំឡើងដើម្បីបញ្ជាក់ពីកិច្ចសហប្រតិបត្តិការ និងវឌ្ឍនភាពនៃទំនាក់ទំនងរបស់ Amcham និងភាគីពាក់ព័ន្ធ ក៏ដូចជាដើម្បីបង្ហាញពីភាពស៊ីសង្វាក់គ្នានៅក្នុងគំនិតផ្តួចផ្តើមអាជីកម្ម និងពាណិជ្ជកម្មរវាងវិស័យសាធារណៈ និងវិស័យឯកជននានា។ ដូចសព្វមួយដងដែរ ពិធីឆ្នាំនេះ ក៏បានផ្តោតលើគោលបំណងខាងលើ បើទោះស្ថានភាពមិនទាន់អំណោយផលទាំងស្រុង ជាពិសេសក្នុងគ្រាដែលទាំងអស់គ្នាកំពុងប្រឈមនឹងស្ថានភាពលំបាកដែលបង្កដោយជំងឺកូវីដ១៩ មិនថាវិស័យរដ្ឋ ឬឯកជន។ 

ក្នុងឱកាសនៃពិធីនោះ លោកហ៊ុន ម៉ានី ក៏ត្រូវបាន Amcham កម្ពុជា ប្រគល់ជូននូវអំណោយអនុស្សាវរីយ៏ ទទួលស្គាល់ស្នាដៃក្នុងការចូលរួមជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមប្រកបដោយចីរភាព។ សម្រាប់អំណោយដែលលោកទទួលបាននាពេលនេះ គឺជាផ្នែកមួយដែលបង្ហាញឱ្យឃើញថា ស.ស.យ.ក. មិនត្រឹមតែត្រូវបានទទួលស្គាល់ក្នុងថ្នាក់ជាតិនោះទេ តែក៏ត្រូវបានទទួលស្គាល់ពីបណ្តាមិត្តភក្រ្តបរទេសផងដែរ។

គួររំលឹកផងដែរថា កន្លងមកតាមរយៈការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម មនុស្សធម៌របស់លោកហ៊ុន ម៉ានី ក្នុងនាមផ្ទាល់ខ្លួន និងក្នុងនាមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ធ្លាប់បានទទួលនូវពានរង្វាន់ថ្នាក់ជាតិ និងអន្តរជាតិជាបន្តបន្ទាប់ក្នុងនោះរួមមាន៖ (១) ការប្រោសព្រះរាជទានគ្រឿងឥស្សរិយស មហាកណ្ឌាភណ្ឌឯករាជជាតិព្រះរាជាណាចក្រកម្ពុជាជូនដល់ ស.ស.យ.ក. ដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា (២)ពានរង្វាន់ប្រជាជនអាស៊ានផ្តល់ជូនដោយសមាគមនប្រជាជាតិអាស៊ីអាគ្នេយ៍ (៣)ពានរង្វាន់សន្តិភាពអន្តរជាតិ GUSI ពីមូលនិធិ GUSI នៃប្រទេសហ្វីលីពីន (៤)គ្រឿងឥស្សរិយសស្នាដៃឆ្នើមក្នុងកិច្ចការសាធារណៈ Padma Shri ពីប្រធានាធិបតីឥណ្ឌា (៥)ការទទួលបានឯទតគ្គកម្មពិភពលលោក ៤ ក្នុងវិញ្ញាសារផ្សេងៗគ្នា និង(៦)ពានរង្វាន់ថ្នាក់ជាតិជាច្រើនផ្សេងៗទៀត។  

ការបំពេញការងារកន្លងមករបស់សហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជាលោក ហ៊ុន ម៉ានី ផ្ទាល់ តែងផ្តោតសំខាន់លើការលះបង់ ដើម្បីប្រយោជន៍ជាតិ និងប្រជាជន ជាពិសេសក្នុងបេសកកម្មជំរុញការអភិវឌ្ឍន៍សង្គមជាតិ រក្សាសុខសន្តិភាព និងស្ថិរភាពក្នុងសង្គម និងការអភិវឌ្ឍយុវជន។ ជាមួយនឹងបេសកកម្មដ៏ឧត្តុងឧត្តមនេះ សកម្មភាពរបស់ស.ស.យ.ក. តែងបានទទួលការកោតសរសើរ និងទទួលស្គាល់ជាសាធារណៈ តាមរយៈការចូលរួមយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់យុវជនកម្ពុជា ដែលធ្វើអោយកំណើននៃសមាជិកភាពស.ស.យ.ក. កើនឡើង និងមានរចនាសម្ព័ន្ធរីកសាយទូទាំងប្រទេស៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print