វីរុសកូវីដ១៩ បំប្លែងថ្មីអូមីក្រុងកំពុងឆ្លងរាលដាលក្នុងល្បឿនលឿនបំផុតមិនធ្លាប់មាន

ចែករំលែក៖

 អង្គការសុខភាពពិភពលោក WHO នៅថ្ងៃទី ១៤ខែធ្នូ បានព្រមានថា វីរុសកូវីដ១៩ បំប្លែងថ្មីអូមីក្រុង កំពុងតែឆ្លងរាលដាលក្នុងល្បឿនលឿនបំផុតមិនធ្លាប់មាន ។ទន្ទឹមនឹងនោះអង្គការ WHO អំពាវនាវដល់បណ្តាប្រទេសធ្វើសកម្ភាពឲ្យបានលឿនបំផុតដើម្បីតប់ស្កាត់ការឆ្លងរាលដាលយ៉ាងមានប្រសិទ្ធភាព។ អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានប្រកាសថាគិតមកដល់ពេលនេះ មាន៧៧ប្រទេសនិងដែនដី បានរកឃើញវត្តមានកូវីដ ១៩ បំប្លែងថ្មីអូមីក្រុង ។ ក្នុងថ្ងៃជាមួយគ្នានេះដែរ ក្រុមហ៊ុន Pfizer បានប្រកាសថា ការសាកល្បងនាពេលកន្លងមកបានបង្ហាញឲ្យឃើញថា ថ្នាំព្យាបាល Paxlovid អាចជួយកាត់បន្ថយការធ្លាក់ឈឺធ្ងន់ចូលពេទ្យដល់ទៅ ៩០% ក៏ដូចជាស្លាប់ ។ ក្រុមហ៊ុន Pfizer បានប្រកាសថា ថ្នាំព្យាបាលខាងលើអាចទប់ទល់ជាមួយវីរុសបំប្លែងថ្មី អូមីក្រុង បានយ៉ាងល្អបំផុត។ វីរុស បំប្លែងថ្មី អូមីក្រុង ត្រូវបានរកឃើញដំបូងនៅក្នុងទ្វីបអាហ្វ្រិក ហើយផ្តល់របាយការណ៍ឡើងទៅកាន់អង្កការសុខភាពពិភពលោក នៅថ្ងៃទី២៤ខែវិច្ឆិកា ។ របាយការណ៍ពេលដំបូងបង្ហាញឲ្យឃើញថា វីរុសនេះអាចមានសមត្ថភាពប្រឆាំងជាមួយវ៉ាក់សាំងបានហើយងាយស្រួលឆ្លងជាងវីរុសបំប្លែងថ្មីដែលតា ដែលរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌាទៅទៀត ៕ដោយ៖សាធី
រូបថត៖sgg.org.vn.


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print